គ្រោះទឹកជំនដ៏នធ្ងន់ធ្ងរនៅឥណ្ឌូនេស៊ី ឥណ្ឌា និងចិន

Chia sẻ
(VOVWORLD) - ស្ថាប័នមានសមត្ថកិច្ចឥណ្ឌូនេស៊ីនាថ្ងៃទី ១៤ ខែកក្កដា បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន ១៥ នាក់ត្រូវស្លាប់ និង ៤៦ នាក់ទៀតត្រូវបាត់ខ្លួនក្រោយពីកើតមានគ្រោះទឹកជំនន់បំផ្លិចបំផ្លាញផ្ទះសម្បែងរាប់រយខ្នង។ នាបច្ចុប្បន្ន ប្រជាជនប្រមាណ ២០០០ នាក់ត្រូវជំលៀសចេញទៅកាន់ទីទីកន្លែងស្នាក់នៅបណ្តោះអាសន្នផងដែរ។
គ្រោះទឹកជំនដ៏នធ្ងន់ធ្ងរនៅឥណ្ឌូនេស៊ី ឥណ្ឌា និងចិន - ảnh 1 គ្រោះទឹកជំនដ៏នធ្ងន់ធ្ងរ (រូបថត៖ TTXVN)

នៅឥណ្ឌាវិញ គ្រោះទឹកជំនន់ជាបន្តបន្ទាប់នៅរដ្ឋ Assam ភាគឦសានប្រទេសនេះបានធ្វើឲ្យ ស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរ។ យោងតាម តួរលេខស្ថិតិបានឲ្យដឹងថា ប្រជាជនប្រមាណ ២,២ លាននាក់ បានរងផល ប៉ះពាល់ដោយសារទឹកជំនន់នៅ ស្រុកចំនួន ២២។ តាមការប៉ាន់ស្មានបានឲ្យដឹងថា មានភូមិចំនួន ៧៦៣ ត្រូវលិចលង់ទាំងស្រុងនិងដីកសិកម្មជាង ១០ ម៉ឺនហិកតាត្រូវបានជន់លិចផងដែរ។

ទន្ទឹមនឹងនេះដែរ នៅប្រទេសចិនវិញ មជ្ឈមណ្ឌលឧតុនិយមជាតិកាលពីថ្ងៃទី ១៤ ខែកក្កដាបានចេញការព្រមានពណ៌បៃតង (ជាកម្រិតទាបបំផុតក្នុងចំណោមកម្រិតព្រមានទាំង ៤ ថ្នាក់) ចំពោះភ្ញៀងព្យុះ ក្នុងបរិបទដែលមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ