គ្រោះ​​ថ្នាក់​​​រថភ្លើងបុក​គ្នានៅ​​ប្រទេសក្រិក៖ យ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់

Chia sẻ
(VOVWORLD) - កងកម្លាំងពន្លត់អគ្គីភ័យប្រទេសក្រិកបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៦នាក់បានស្លាប់ និង ៨៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញដែលបានកើតឡើងនាយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅក្នុងទីក្រុង Larissa ភាគកណ្តាលនៃប្រទេសនេះ។
គ្រោះ​​ថ្នាក់​​​រថភ្លើងបុក​គ្នានៅ​​ប្រទេសក្រិក៖ យ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់ - ảnh 1កន្លែងកើតហេតុដែលរថភ្លើងពីរបានបុកគ្នានៅក្នុងប្រទេសក្រិក ថ្ងៃទី១ ខែមីនា។ (ប្រភព៖ Reuters)

ក្រុមអ្នកជួយសង្រ្គោះបានជម្លៀសអ្នកដំណើរជាបន្ទាន់ បន្ទាប់ពីទូរថភ្លើងយ៉ាងហោចណាស់ចំនួនពីរបានឆាបឆេះ។ នៅពេលប្រព្រឹត្តិទៅគ្រោះថ្នាក់បុកគ្នា រថភ្លើងដឹកអ្នកដំណើរកំពុងធ្វើដំណើរពីទីក្រុង Athens ទៅកាន់ទីក្រុង Thessaloniki ភាគខាងជើងប្រទេសក្រិក ខណៈដែលរថភ្លើងដឹកទំនិញកំពុងធ្វើដំណើរពី Thessaloniki ទៅ Larissa ។ បច្ចុប្បន្ន អគ្គីភ័យកំពុងស្ថិតក្រោមការគ្រប់គ្រង។ អ្នកដំណើរប្រហែល ៤០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែល ២៥០ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅទីក្រុង Thessaloniki ដោយឡានក្រុង។ មូលហេតុនៃឧបទ្ទវហេតុនេះកំពុងត្រូវបានស៊ើបអង្កេតជាបន្ទាន់៕

 

ប្រតិកម្មទៅវិញ