(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ីថា មុននឹងយន្ត
ហោះយោធាលេខ Tu-១៥៤ រងគ្រោះថ្នាក់នាព្រឹកថ្ងៃទី២៥ ធ្នូ នោះ ក្រុមអ្នកបើកបរ
មិនផ្សាយសញ្ញាមិនធម្មតាណាមួយឡើយ។អាកាសធាតុនៅតំបន់ Sochi ក៏ងាយ
ស្រួល សំរាប់សកម្មភាពអាកាសចរណ៍ដែរ។ក្នុងពេលនោះ រុស្ស៊ីបានបញ្ជាក់ថា
បំណែក រកឃើញនៅសមុទ្រខ្មៅពិតជារបស់យន្តហោះដែលត្រូវ បាត់ខ្លួនពោល
ខាងលើ។កម្លាំងសង្គ្រោះតំបន់ឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់រកឃើញ
ករណីណាមួយដែលនៅរស់នៅឡើយ។យន្តហោះយោធានេះត្រូវបានចាត់ទុកថា
គឺរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបានហោះហើរពីទីក្រុង Sochi ទៅកាន់ខេត្ត
Latakia របស់ស៊ីរី ដោយមានមនុស្សចំនួន៨២នាក់និងក្រុម នាវិកចំនួន១០នាក់
មានវត្តមាននៅលើយន្តហោះនេះ៕