គ្រោះថ្នាក់យន្តហោះធ្វើឲ្យជនជាង៤០នាក់ត្រូវស្លាប់នៅប្រទេសឡាវ

Theo VOV -
Chia sẻ
Vovworld-នារសៀលថ្ងៃទី១៦តុលា យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុន​អាកាសចរណ៍ឡាវ (Lao Airlines) ត្រូវធ្លាក់ចូលទន្លេមេគង្គ

គ្រោះថ្នាក់យន្តហោះធ្វើឲ្យជនជាង៤០នាក់ត្រូវស្លាប់នៅប្រទេសឡាវ - ảnh 1
គ្រោះថ្នាក់យន្តហោះធ្វើឲ្យជនជាង៤០នាក់ត្រូវស្លាប់នៅប្រទេសឡាវ ក្នុងនោះមានជនវៀតណាម៣នាក់។ (VOV)



        Vovworld-នារសៀលថ្ងៃទី១៦តុលា យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុន​
អាកាសចរណ៍ឡាវ (Lao Airlines) ត្រូវធ្លាក់ចូលទន្លេមេគង្គកំណាត់ហូរឆ្លងកាត់​
ប្រទេស​ឡាវធ្វើឲ្យអ្នកដំណើរចំនួន៤៤នាក់ក្នុងនោះមានជនវៀតណាម​៣នាក់
និងក្រុមបើកបរយន្តហោះត្រូវស្លាប់។ យន្តហោះនេះកំពុងអនុវត្តដំណើរ​ ហោះ
ហើរក្នុងប្រទេសពីរដ្ឋធានីវៀងច័ន្ទទៅទីក្រុង Pakse ខេត្ត Champasak ភាគខាង​
ត្បូង​ឡាវ និងត្រូវធ្លាក់ចូលទន្លេមេគង្គមានចម្ងាយនឹងព្រលានយន្តហោះ
Champasak  ប្រមាណ៨គីឡូម៉ែត្រ។ កាសែតប្រៃសនីបាំងកក់(ថៃ)បានឲ្យដឹងថា
យន្តហោះនេះ​ជួបឧប្បត្តិហេតុក្នុងលក្ខណៈអាកាសធាតុអាក្រក់។ នាបច្ចុប្បន្ន
បណ្ដាមន្ត្រី​អាកាសចរណ៍​និងរដ្ឋាភិបាលឡាវមិនទាន់មានការអធិប្បាយណា
អំពីករណីគ្រោះ​ថ្នាក់ពោលខាងលើឡើយ៕

ប្រតិកម្មទៅវិញ