អង្គប្រជុំទាំងមូលបានស្មឹងស្មាតដល់ជនរងគ្រោះ (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១១ ខែមិនា ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានបង្ហូតទង់ជាតិពាក់កណ្ដាល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុគ្គលិកនៃស្ថាប័ននេះ ដែលត្រូវស្លាប់ក្នុងគ្រោះសោកនាដកម្មធ្លាក់យន្តហោះនៅអេត្យូពី។ នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីសិទ្ធិនារី អង្គការសហប្រជាជាតិនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអង្គប្រជុំទាំងមូលបានស្មឹងស្មាតដល់ជនរងគ្រោះទាំងនេះ។ លោកបានថ្លែងថា គ្រោះថ្នាក់ នាថ្ងៃទី ១០ ខែមិនានេះ គឺជា"ថ្ងៃដ៏សោកសៅ" ចំពោះស្ថាប័ននេះ។
នាថ្ងៃដដែល ស្ថាប័នអាកាសចរណ៍សហរដ្ឋអាមេរិក (FAA) បានឲ្យដឹងថា គេបានបង្កើតក្រុមការងារ រួមសហការជាមួយក្រុមអ្នកស៊ើបអង្កេតដើម្បីបញ្ជាក់អំពីមូលហេតុនៃគ្រោះថ្នាក់ ព្រមទាំងសន្យាថានឹងធ្វើសកម្មភាព "ភ្លាមមួយរំពេច" ប្រសិនបើ រកឃើញបញ្ហាណាមួយដែលទាក់ទិនទៅនឹងសុវត្ថិភាពប្រើប្រាស់យន្តហោះ ប្រភេទ Boeing 737 Max នេះ៕