គ្រោះថ្នាក់ធ្លាក់យន្តហោះចិន៖ មិនទាន់រកឃើញសញ្ញានៃជីវិតនៅឡើយ

Chia sẻ

(VOVWORLD) - ទោះបីជាមិនទាន់មានរបាយការណ៍ផ្លូវការអំពីអ្នកស្លាប់និងរបួសក៏ ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចាត់ទុកថា មនុស្សនៅលើយន្តហោះមាន ឱកាសតិចតួចណាស់ ក្នុងការរស់រានមានជីវិត 

គ្រោះថ្នាក់ធ្លាក់យន្តហោះចិន៖ មិនទាន់រកឃើញសញ្ញានៃជីវិតនៅឡើយ - ảnh 1កន្លែងធ្លាក់យន្តហោះនៅខេត្ត Guangxi។ (រូបថត៖ Xinhua)
ភ្លាមៗបន្ទាប់ពីប្រធានរដ្ឋចិនលោក Xi Jinping បានចេញសារាចរណ៍ដ៏សំខាន់ ស្តីពីឧប្បត្តិហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines កាលពីថ្ងៃទី ២១ ខែមីនា នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានកោះប្រជុំបន្ទាន់ មួយ ហើយចាត់បញ្ជូនឧបនាយករដ្ឋមន្ត្រីចិនលោក Liu He និងទីប្រឹក្សារដ្ឋលោក Wang Yong ទៅកាន់ទីក្រុង Wuzhou ខេត្ត Guangxi ដែលជាកន្លែងកើតហេតុ ដើម្បីដឹកនាំការងារជួយសង្គ្រោះ ដោះស្រាយផលវិបាក ហើយស៊ើបអង្កេតរកមូលហេតុនៃឧប្បត្តិហេតុនេះ។ ទោះបីជាមិនទាន់មានរបាយការណ៍ផ្លូវការអំពីអ្នកស្លាប់និងរបួសក៏ ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចាត់ទុកថា មនុស្សនៅលើយន្តហោះមាន ឱកាសតិចតួចណាស់ ក្នុងការរស់រានមានជីវិត ដោយសារតែទិន្នន័យនៃជើង ហោះហើរបានបង្ហាញថា យន្តហោះបានបាត់បង់ព័ត៌មានរ៉ាដាពីរនាទី បន្ទាប់ពីវា ស្រាប់តែធ្លាក់ពីកម្ពស់ហោះហើរប្រហែលជាង៨.៨០០ ម៉ែត្រ៕

ប្រតិកម្មទៅវិញ