|
គំរោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមប៉ែកខាងត្បូង |
(VOV)_នាព្រឹកថ្ងៃទី២៦ ឧសភា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)
បានប្រព្រឹត្តទៅពិធីប្រកាសគំរោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ
ភាគកណ្ដាលវៀតណាមប៉ែកខាងត្បូង ដល់ឆ្នាំ ២០២០ និងចក្ខុវិស័យដល់ឆ្នាំ
២០៣០ ដែលបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័ត។ គោលដៅអភិវឌ្ឍន៍គឺធ្វើ
អាជីវកម្មអោយអស់ពីសក្ដានុភាព ឧត្តមភាពរបស់តំបន់ សំដៅអភិវឌ្ឍន៍ទេសចរណ៍ កោះ សមុទ្រ អភិវឌ្ឍន៍នគរទេសចរណ៍ទំនើប តំបន់ទេសចរណ៍ជាតិជាមួយមូល
ដ្ឋានផ្គត់ផ្គង់សេវាកម្មគុណភាពខ្ពស់។ ដល់ឆ្នាំ ២០២០ នាំផ្នែកទេសចរណ៍អោយ
ក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់ និងដល់ឆ្នាំ ២០៣០ ក្លាយទៅជាវិស័យសេដ្ឋ
កិច្ចមុខព្រួញ។ ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ តំបន់ទទួលភ្ញៀវទេសចរបាន១៥
លាននាក់ និងដល់ឆ្នាំ ២០៣០ ទទួលភ្ញៀវទេសចរបាន២៥លាននាក់៕