គយវៀតណាមទទួលរៀបចំកិច្ចប្រជុំអគ្គនាយកគយ ASEM លើកទី១៣

Chia sẻ
(VOVWORLD) - អគ្គនាយកដ្ឋានគយវៀតណាមនឹងទទួលបានរៀបចំកិច្ចប្រជុំអគ្គនាយកគយនៃវេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង Ha Long ខេត្ត Quang Ninh។
កិច្ចប្រជុំនេះមានការចូលរួមរបស់គណៈប្រតិភូចំនួន៥៣ដែលជាអគ្គនាយក អគ្គស្នងការនៃស្ថាប័នគយរបស់ប្រទេសជាសមាជិក ASEM អគ្គលេខាធិការអង្គ ការគយពិភពលោក សហភាពអឺរ៉ុប និងតំណាងមកពីស្ថានទូតបណ្ដាប្រទេស ជាសមាជិក ASEM ប្រចាំវៀតណាម។ កិច្ចសន្ទនានៃវេទិកា ASEM ពឹងផ្អែកលើ សសរទ្រូងចំនួន៣នោះគឺ៖ នយោបាយ សន្តិសុខសេដ្ឋកិច្ចនិងវប្បធម៌សង្គម ហើយកិច្ចសហប្រតិបតិ្តការគយក្នុងវេទិកា ASEM ស្ថិតនៅក្នុងដំណើរការសន្ទនា អំពីសន្តិសុខ-សេដ្ឋកិច្ច ដោយមានអាទិភាពស្នូលនោះគឺបំពេញបន្ថែមនិងបង្កើន ការអនុវត្តប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមនៅក្នុងអង្គការ WTO។ ការដែលវៀតណាមទទួលរៀបចំកិច្ចប្រជុំអគ្គនាយកគយ ASEM គឺសំដៅ អះអាងនូវភាពម្ចាស់ការរបស់ខ្លួនក្នុងការរួមចំណែកតម្រង់ទិសសម្រាប់សកម្ម ភាពសហប្រតិបតិ្តការគយអាស៊ី-អឺរ៉ុប ក៏ដូចជាបង្កើតឡើងការតភ្ជាប់និងកិច្ច សហប្រតិបតិ្តការក្នុងតំបន់លើវិស័យគយក្នុងកាលៈទេសៈនៃបដិវត្តន៍ឧស្សាហ កម្ម៤.០ផងដែរ៕

ប្រតិកម្មទៅវិញ