គុយបាអបអរសាទរអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តដែលថ្កោលទោសបទហ៊ុំព័ទ្ធរបស់អាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើគុយបា ហើយបានចេញសេចក្តីសម្រេចចិត្តដោយអំពាវនាវឱ្យអាមេរិកលុបចោលបទដាក់ទណ្ឌកម្មទាំងនេះ។
គុយបាអបអរសាទរអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តដែលថ្កោលទោសបទហ៊ុំព័ទ្ធរបស់អាមេរិក - ảnh 1 ប្រធានក្រុមប្រឹក្សារដ្ឋ និងទីស្តីការគណៈរដ្ឋមន្រ្តីលោក Miguel Díaz-Canel Bermúdez (រូបថត៖ TTXVN)

ប្រធានក្រុមប្រឹក្សារដ្ឋ និងទីស្តីការគណៈរដ្ឋមន្រ្តី លោក Miguel Díaz-Canel Bermúdez នាថ្ងៃទី ៧ ខែវិច្ឆិកា បានអបអរសាទរចំពោះការគាំទ្រស្ទើរតែទាំងស្រុងរបស់សហគមន៍អន្តរជាតិ ដើម្បីបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់អាមេរិកទៅលើគុយបា ដែលបានអូសបន្លាយជាងពាក់កណ្តាលសតវត្សរ៍កន្លងទៅ។ នៅលើបណ្តាញសង្គម Twitter មេដឹកនាំគុយបាបានលើកច្បាស់ថា៖  “សំលេងរបស់ពិភពលោកបានសាមគ្គីគ្នាដើម្បីជំទាស់នឹងបទហ៊ុំព័ទ្ធរបស់គុយបា”។

មុននេះ នាថ្ងៃទី ៦ ខែវិច្ឆិកាមហាសន្និបាតអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើគុយបា ហើយបានចេញសេចក្តីសម្រេចចិត្តអំពាវនាវឱ្យអាមេរិកលុបចោលបទដាក់ទណ្ឌកម្មទាំងនេះ។ មហាសន្និបាតអង្គការសហប្រជាជាតិបានថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើគុយបាថាជាអំពើ “អមនុស្សធម៌” និង “ហួសសម័យ”៕

ប្រតិកម្មទៅវិញ