|
គុយបាយចេញផ្សាយសេចក្តីថ្លែងការណ៍ក្នុងឱកាសរំលឹក ១ ឆ្នាំទិវាប្រក្រតីទំនាក់ទំនងជាមួយអាមេរិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ ធ្នូ ប្រធានរដ្ឋគុយបា លោក Raul Castro បានចេញ
សេចក្តីថ្លែងការណ៍រំលឹកខួប ១ ឆ្នាំទិវាប្រក្រតីទំនាក់ទំនងការទូតរវាងគុយបា
និង អាមេរិក (ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៤- ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៥)។ ក្នុងសេចក្តី
ថ្លែងការ ណ៍របស់ខ្លួន ប្រធានរដ្ឋ Raul Castro បានសង្កត់ធ្ងន់ទលើបណ្ដាគោល
ការណ៍ ដើម្បីប្រទេសទាំងពីរបន្តកែលំអរទំនាក់ទំនងឆ្ពោះទៅការប្រក្រតីសិទ្ធិ
សមភាព អធិបតេយ្យភាពឯករាជ្យនិងការគោរពសិទ្ធិសម្រេចដោយខ្លួនឯង។
លោក ប្រធានរដ្ឋបានចាត់ទុកថា៖ ភាគីទាំងពីរមិនទាន់ទទួលបានការបោះ
ជំហានលេច ធ្លោណាមួយក្នុងបណ្ដាបញ្ហាដែលគុយបាចាត់ទុកជាសារវ័ន្តសំខាន់
ទំនាក់ទំនងធម្មតារវាងរដ្ឋទាំងពីរ ក៏ដូចជា ការហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបា
របស់អាមេរិក និងការទន្ទ្រានកាន់កាប់របស់អាមេរិកនៅឈូងសមុទ្រ Guantanamo
របស់ គុយបាសំដៅធ្វើជាមូលដ្ឋានកងទ័ពជើងអាកាស។ ប្រធានរដ្ឋ Raul
Castro បាន អះអាងថា៖ លោកគ្មានពេលណាដែលប្តូរភាពប្រក្រតីទំនាក់ទំនង
ជាមួយអាមេរិក ជាមួយបណ្ដាគោលការណ៍ឯករជ្យជាតិនិងសិទ្ធិសម្រេចដោយ
ខ្លួនឯងដែលជំនាន់ ប្រជាពលរដ្ឋគុយបាជាច្រើនបានតស៊ូដើម្បីដណ្តើមបាន៕