|
ស្ថានទូតអាមេរិកប្រចាំនៅគុយបា (រូបថត៖TTXVN) |
(VOVworld) - ក្រសួងការបរទេសគុយបានាថ្ងៃទី៩ មិថុនា បានឲ្យដឹងថា ប្រទេសនេះ
និងអាមេរិកបានរៀបចំកិច្ចប្រជុំបច្ចេកទេសមួយនៅរដ្ឋធានី La Habana សំដៅពិភាគ្សា
អំពីកិច្ចសហប្រតិបតិ្តការលើវិស័យបង្ការប្រឆាំងលទ្ធិភេរវកម្ម។ក្នុងសេចក្ដីប្រកាស
មួយ ក្រសួងការបរទេសគុយបាបានលើកច្បាស់ថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុង
បរិយាកាសគោរពគ្នាទៅវិញទៅមកនិងមានភាពជំនាញ ហើយតំណាងនៃប្រទេស
ទាំងពីរបានឯកភាពលើសារសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំង
លទ្ធិភេរវកម្ម។កិច្ចសហប្រតិបតិ្តការបង្ការប្រឆាំងភេរវកម្មជា វិស័យមួយក្នុងចំណោម
វិស័យសំខាន់ៗដែលត្រូវបានមជ្ឈដ្ឋានមន្ត្រីអាមេរិកនិង គុយបាយកមកពិភាគ្សាក្នុង
ក្របខ័ណ្ឌវង់សន្ទនាស្ដីអំពីការអនុវត្តន៍ច្បាប់គិតតាំងពីប្រទេសទាំងពីរធ្វើប្រក្រតី
ភាពនូវទំនាក់ទំនងទ្វេភាគីក្រោយពីជាងកន្លះសតវត្សរ៍ ត្រូវផ្អាកមក៕