គុយបាត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយសហរដ្ឋអាមេរិក​ដោយឈរលើ​មូលដ្ឋាន​សមភាព និងគោរពគ្នាទៅវិញទៅមក

Chia sẻ
(VOVWORLD) - ប្រមុខការទូតគុយបាបានសង្កត់ធ្ងន់ថា បើទោះបីជាមានវិធានការហ៊ុព័ទ្ធ ការវាយប្រហារលើស្ថានទូតរបស់ទីក្រុង Havana ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន និងការបញ្ឈប់សេវាកម្មកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីគុយបាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននូវបណ្តាញទំនាក់ទំនង។
គុយបាត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយសហរដ្ឋអាមេរិក​ដោយឈរលើ​មូលដ្ឋាន​សមភាព និងគោរពគ្នាទៅវិញទៅមក - ảnh 1រូបថត៖ baotintuc.vn

កាលពីថ្ងៃទី ៥ ខែតុលា រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez Parilla បានអះអាងសារជាថ្មីម្ដងទៀតនូវគោលជំហររបស់ទីក្រុង Havana គឺត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយរដ្ឋាភិបាលអាមេរិកដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី Bruno Rodríguez Parilla បានសម្តែងការសោកស្តាយចំពោះការ ដែលសហរដ្ឋអាមេរិកបន្តរប្រកាន់គោលនយោបាយអមិត្តប្រឆាំងគុយបា ព្រមទាំងលើកច្បាស់ថា ដំណើរការដែលអូសបន្លាយចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ គឺជាសក្ខីភាពយ៉ាងរឹងមាំអំពីលទ្ធភាពរបស់ភាគីទាំងពីរអាចឈានដល់ការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។ ប្រមុខការទូតគុយបាបានសង្កត់ធ្ងន់ថា បើទោះបីជាមានវិធានការហ៊ុព័ទ្ធ ការវាយប្រហារលើស្ថានទូតរបស់ទីក្រុង Havana ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន និងការបញ្ឈប់សេវាកម្មកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីគុយបាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននូវបណ្តាញទំនាក់ទំនង  ជាពិសេសគឺការចរចាយ៉ាងសកម្មលើបញ្ហាចំណាកស្រុកផងដែរ៕

ប្រតិកម្មទៅវិញ