គុយបា៖ វឌ្ឍនភាពនៃការស្តារទំនាក់ទំនងការទូតគឺ“អាស្រ័យទៅលើអាមេរិក”

Chia sẻ
(VOVworld)-នាថ្ងៃទី២៥កុម្ភៈ មន្ត្រីជាន់ខ្ពស់១រូបនៃ
ក្រសួងការបរទេសគុយបា បានឲ្យដឹងថា ប្រទេសនេះ
នឹងស្តារទំនាក់ទំនងការទូត

គុយបា៖ វឌ្ឍនភាពនៃការស្តារទំនាក់ទំនងការទូតគឺ“អាស្រ័យទៅលើអាមេរិក” - ảnh 1
គុយបា៖ វឌ្ឍនភាពនៃការស្តារទំនាក់ទំនងការទូតគឺ“អាស្រ័យទៅលើអាមេរិក”
 (រូបថតៈ AFP/TTXVN


(VOVworld)-នាថ្ងៃទី២៥កុម្ភៈ មន្ត្រីជាន់ខ្ពស់១រូបនៃក្រសួងការបរទេសគុយបា
បានឲ្យដឹងថា ប្រទេសនេះ នឹងស្តារទំនាក់ទំនងការទូតជាមួយអាមេរិកមុននឹង ប្រព្រឹត្តទៅសន្និសីទកំពូលនៃបណ្តាប្រទេសទ្វីបអាមេរិកនាខែមេសាខាងមុខ ប្រសិនបើវ៉ាស៊ីតោនលុបចោលឈ្មោះប្រទេសគុយបាចេញពីបញ្ជីរាយនាម បណ្តាប្រទេសជួយឧបត្ថម្ភភេរវកម្ម។ តាមលោក Gustavo Machin អនុប្រធាន នាយកដ្ឋានអាមេរិកចំណុះក្រសួងការបរទេសគុយបាបានឲ្យដឹងថា  ដំណើរការ
ប្រក្រតីទំនាក់ ទំនងការទូតទ្វេភាគីអាមេរិក-គុយបាគឺអាស្រ័យទៅលើកាយវិការ
របស់អាមេរិក តែប៉ុណ្ណោះ។ តាមច្បាប់នៅអាមេរិក ការសម្រេចចិត្តដកឈ្មោះ
ប្រទេសគុយបា ចេញពីបញ្ជីររាយនាមពោលខាងលើ នឹងមានសុពលភាពជាផ្លូវ
ការក្រោយរយៈ ពេល៤៥ថ្ងៃ កិតតាំងពីលោកប្រធានាធិបតីអាមេរិក Barack
Obama ជូនដំណឹង ជាមួយរដ្ឋសភា។​ដោយការកំណត់នេះ សេចក្តីសម្រេចចិត្ត
នេះពិតប្រាកដជា មិន បានអនុម័តមុននឹងសន្និសីទកំពូលនៃបណ្តាប្រទេសទ្វីប
អាមេរិកនៅ Palama ខាងមុខ។ ប៉ុន្តែ​ ភាគីអាមេរិកបានឲ្យដឹងថា ការរងចាំតាម
ពេលកំណត់គឺគ្រាន់តែមានចរិតលក្ខណៈរដ្ឋបាលតែប៉ុណ្ណោះ ដោយសាររដ្ឋសភា
អាមេរិកមិនអាចមានការ បញ្ច្រាសសេចក្តីសម្រេចចិត្តរបស់លោក Obama ឡើយ៕

ប្រតិកម្មទៅវិញ