គយត្រូវតែជាផ្នែកមួយដែលឈានមុខគេក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល

Chia sẻ

(VOVWORLD) - សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាឆ្នាំ ២០២៣ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា)។ នេះគឺជាសន្និសីទអន្តរជាតិជាប្រចាំដ៏ធំបំផុត របស់អង្គការគយពិភពលោក (WCO) ដែលរៀបចំដោយគយវៀតណាម។ 

គយត្រូវតែជាផ្នែកមួយដែលឈានមុខគេក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ថ្លែងក្នុងពិធីបើក។ (រូបថត៖ VOV)
ដោយប្រធានបទ “ឈានចូលយុគសម័យឌីជីថល៖ អនុវត្តន៍បច្ចេកវិទ្យា ជំរុញនវានុវត្តន៍ និង បណ្ដុះជំនាន់គយបន្ទាប់ដោយវិជ្ជាជីវៈ” សន្និសីទនេះគឺជាឱកាសដើម្បីគយវៀត ណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នគយនៃបណ្ដាប្រទេស អង្គការអន្តរ ជាតិ និងសហគ្រាសបច្ចេកវិទ្យាឈានមុខគេ ពីនោះ មានទិសដៅសមស្របក្នុងដំណើរ ការទំនើបកម្មគយ។ អញ្ជើញចូលរួមនិងថ្លែងក្នុងពិធីបើកកាលពីថ្ងៃទី ១០ តុលា ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Tran Luu Quang បានសង្កត់ធ្ងន់ថា គយវៀតណាមដើរតួនាទីយ៉ាង សំខាន់ក្នុងការជួយខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយភាពស្អាតស្អំ និងជួយសម្រួល ដល់ការទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនជា មួយប្រទេសនៃបណ្ដាប្រទេស។ ដូច្នេះ នាពេលខាងមុខ គយវៀតណាមត្រូវតែជាផ្នែក មួយដែលឈានមុខគេ ក្នុងការជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឌីជីថល។
ចំណែកឯអគ្គនាយកនៃអគ្គនាយកដ្ឋានគយ លោក Nguyen Van Can បាន បញ្ជាក់ថា៖ “គយវៀតណាមកំពុងធ្វើការផ្លាស់ប្តូរឌីជីថលឆ្ពោះទៅរកការកសាងគយផ្លូវការ ទំនើប និងឆ្លាតវៃ ហើយមុនឆ្នាំ ២០៣០ នឹងមានកម្រិតស្មើទៅនឹងប្រទេសអភិវឌ្ឍន៍ នានាលើពិភពលោក។ បច្ចុប្បន្ន គយវៀតណាមកំពុងតភ្ជាប់យន្តការច្រកទ្វារតែ មួយជាតិជាមួយក្រសួង និងផ្នែកនានា; តភ្ជាប់យន្តបញ្ជរតែមួយរបស់សមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយសមាជិកក្នុងតំបន់; តភ្ជាប់ជាមួយភ្នាក់ងារគយនៃ ប្រទេសផ្សេងៗតាមទិសដៅគយឌីជីថល គយឆ្លាតវៃ គយបៃតង”៕

ប្រតិកម្មទៅវិញ