គម្រោងបង្កើតឱកាសការងារធ្វើចំនួន ២០០,០០០ ដើម្បីជួយគាំទ្រដល់ពលករ ជំនះពុះពារលើជំងឺរាតត្បាត Covid-19

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា នៅទីក្រុងហាណូយ គណៈកម្មការរៀបចំអនុវត្តចលនារកសាងវប្បធម៌អង្គភាពពាណិជ្ជកម្មវៀតណាម បានចាប់ផ្តើមជាផ្លូវការនូវគំរោងការបង្កើតឱកាសការងារធ្វើចំនួន ២០ ម៉ឺន ដើម្បីជួយគាំទ្រដល់ពលករ និងអង្គភាពអាជីវកម្ម ជំនះពុះពារលើជំងឺរាតត្បាតសកល Covid-19 ដែលមានឈ្មោះថា "ឱកាសការងារធ្វើសម្រាប់អ្នក កំចាត់ជំងឺ COVID-19" ។
គម្រោងបង្កើតឱកាសការងារធ្វើចំនួន ២០០,០០០ ដើម្បីជួយគាំទ្រដល់ពលករ   ជំនះពុះពារលើជំងឺរាតត្បាត Covid-19 - ảnh 1 គេរំពឹងថាគម្រោងនេះនឹងបង្កើតការងារធ្វើសម្រាប់ពលកររាប់សិបម៉ឺននាក់ដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 (laodong.vn)

គម្រោងនេះមានគោលបំណងនាំមកនូវឱកាសការងារធ្វើចំនួន ២០០០០០ មកពីអង្គភាពអាជីវកម្មជាង ១ ម៉ឺននៅទូទាំងប្រទេសវៀតណាម ដែលត្រូវបានតភ្ជាប់ដោយឥតគិតថ្លៃជាមួយជាមួយអង្គភាពអាជីវកម្មត្រូវការជ្រើសរើសនៅលើប្រព័ន្ធអេកូឡូស៊ីការងារតាមអន់ឡាញរបស់ Sieu Viet Group ពីវិបផតថលព័ត៌មានការងារធ្វើចំនួន ៤ រួមមាន Timviecnhanh.com, Vieclam24h.vn, Viectotnhat.com និង Mywork.com.vn ។ ក្រៅពីនោះ គម្រោងនេះក៏ផ្តល់ជូនពលករនិងអង្គភាពអាជីវកម្មនូវកម្មវិធីបណ្តុះបណ្តាល ការប្រឹក្សាយោបល់ តភ្ជាប់កិច្ចសហប្រតិបត្តិការខាងអាជីវកម្ម  ការវិនិយោគ និងកម្មវិធីផ្ទេរគំរូទម្រូង់អាជីវកម្មការផ្ទេរឌីជីថល និងការកសាងវប្បធម៌សាជីវកម្មជាដើម៕

ប្រតិកម្មទៅវិញ