គំនិតផ្តួចផ្តើមថ្មីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម-ស្វីស

Chia sẻ
(VOVWORLD) - លោក Philipp Rösler ប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម - ស្វីស បានសង្កត់ ធ្ងន់ថា គោលដៅនៃវេទិកានេះគឺកសាងមូលដ្ឋានគ្រឹះមួយដើម្បីជួយលើកកំពស់ការ យល់ដឹងគ្នាទៅវិញទៅមក ជំរុញការប្រាស្រ័យទាក់ទងគ្នាយ៉ាងស៊ីជម្រៅ និងភាពជា ដៃគូនវានុវត្តន៍រវាងវៀតណាមនិងស្វីស។ 
គំនិតផ្តួចផ្តើមថ្មីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម-ស្វីស - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្វីសលោក Phung The Long។ (រូបថត៖ VNA)
កាលពីថ្ងៃទី ១២ មករា វេទិកាសេដ្ឋកិច្ចវៀតណាម - ស្វីស បានបើកជាផ្លូវការនៅទីក្រុង Zurich (ស្វីស)។ នេះគឺជាគំនិតផ្តួចផ្តើមមួយដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការ នវានុវត្តន៍ និងកំណើនប្រកបដោយចីរភាពរវាងសហគ្រាសនៃប្រទេស ទាំងពីរ យោងតាមបាវចនា "រួមគ្នាពូនជ្រុំភាពជោគជ័យ"។ លោក Philipp Rösler ប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម - ស្វីស បានសង្កត់ ធ្ងន់ថា គោលដៅនៃវេទិកានេះគឺកសាងមូលដ្ឋានគ្រឹះមួយដើម្បីជួយលើកកំពស់ការ យល់ដឹងគ្នាទៅវិញទៅមក ជំរុញការប្រាស្រ័យទាក់ទងគ្នាយ៉ាងស៊ីជម្រៅ និងភាពជា ដៃគូនវានុវត្តន៍រវាងវៀតណាមនិងស្វីស។ វេទិកានេះក៏ជាកន្លែងបណ្តុះគំនិត និង គម្រោងច្នៃប្រឌិតនានាផងដែ រ។
នៅក្នុងព្រឹត្តិការណ៍នេះ សមាជិកនៃគណៈកម្មការប្រតិបត្តិបានចែករំលែកនូវ ទស្សនៈ និងបទពិសោធន៍អំពីផែនការសកម្មភាព បែបបទចុះឈ្មោះ ទម្រង់អំពាវនាវ រកឧបត្ថម្ភធន គោលការណ៍ហិរញ្ញវត្ថុ ថវិកាប្រតិបត្តិការ និងយុទ្ធសាស្ត្រជំរុញការផ្សព្វ ផ្សាយទំនាក់ទំនងវៀតណាម-ស្វីស៕

ប្រតិកម្មទៅវិញ