គិតត្រឹមម៉ោង ១២ ថ្ងៃទី ១១ ខែមេសា វៀតណាមមិនរកឃើញករណីឆ្លងថ្មីទេ

Chia sẻ

(VOVWORLD) - បច្ចុប្បន្ន នៅវៀតណាមមានអ្នកជំងឺចំនួន ១១៣ នាក់ កំពុងទទួលការព្យាបាលនៅតាមមណ្ឌលសុខភាពចំនួន ១៦  កន្លែង៕

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលវៀតណាម រហូតដល់ម៉ោង ១២ ថ្ងៃទី ១១ ខែមេសា វៀតណាមមានករណីឆ្លង COVID-19 ចំនួន ២៥៧ ករណី ដែលក្នុងនោះមានអ្នកជំងឺជាជនបរទេសមានចំនួន ១៥៩ នាក់ (ស្មើនឹង ៦១,៩%);  អ្នកជំងឺ ៩៨ នាក់ បានឆ្លងមេរោគបន្ទាប់បន្សំ។ ហើយមិនរកឃើញករណីឆ្លងថ្មីក្នុងរយៈពេល ១២ ម៉ោងចុងក្រោយទេ។

យោងតាមរបាយការណ៍របស់អនុគណៈកម្មាធិការព្យាបាលថ្នាក់ជាតិនៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតCOVID-19 បានបង្ហាញថា វៀតណាមមានអ្នកជំងឺចំនួន ១៤៤ នាក់ដែលជាសះស្បើយពីជំងឺ។ បច្ចុប្បន្ន នៅមានអ្នកជំងឺចំនួន ១១៣ នាក់ កំពុងទទួលការព្យាបាលនៅតាមមណ្ឌលសុខភាពចំនួន ១៦  កន្លែង៕

ប្រតិកម្មទៅវិញ