គណៈរដ្ឋមន្ត្រីជប៉ុនអនុម័តជាផ្លូវការពេលវេលាព្រះចៅអធិរាជដាក់រាជ្យ |
នាព្រឹកថ្ងៃទី ៨ ធ្នូ គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័តជាផ្លូវការពេលវេលាព្រះចៅអធិរាជដាក់រាជ្យនាព្រឹកថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៩ និងរាជទាយាទ Naruhito នឹងស្នងតំណែង។ សេចក្ដីសម្រេចនេះត្រូវបានរដ្ឋាភិបាលជប៉ុនអនុម័តក្រោយពីកិច្ចប្រជុំរបស់ ក្រុមប្រឹក្សារាជវង្សក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីលោក Shinzo Abe។
តាមទីភ្នាក់ងារព័ត៌មាន Kyodo ថា រដ្ឋាភិបាលជប៉ុនកំពុងពិនិត្យលើផែនការរៀបចំពិធី គ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជថ្មីនារដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ ហើយតាមនោះនាដើមឆ្នាំក្រោយនឹងបង្កើតឡើងគណៈចាត់តាំងដោយប្រធានខុទ្ធកាល័យគណៈរដ្ឋមន្ត្រី លោក Yoshihide Suga គ្រប់គ្រង ដើម្បីត្រៀបរៀបចំសម្រាប់ពិធីនេះ៕