គណៈប្រតិភូអេហ្ស៊ីបនិងកាតាបានជួបគ្នាជាលើកដំបូងបន្ទាប់ពីបានស្តារទំនាក់ទំនងឡើងវិញ

Chia sẻ
(VOVWORLD) - ក្រសួងការបរទេសកាតាបានប្រកាសថា គណៈប្រតិ ភូផ្លូវការរបស់ប្រទេសខ្លួននិងអេហ្ស៊ីបបានជួបប្រជុំគ្នានៅប្រទេសគុយវ៉ែតនៅថ្ងៃទី ២៣ ខែកុម្ភៈ។ 
គណៈប្រតិភូអេហ្ស៊ីបនិងកាតាបានជួបគ្នាជាលើកដំបូងបន្ទាប់ពីបានស្តារទំនាក់ទំនងឡើងវិញ - ảnh 1រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry (ឆ្វេង) និងរដ្ឋមន្រ្តីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani  (រូបថតៈ Reuters)

នេះគឺជាកិច្ចប្រជុំលើកដំបូងរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ ចាប់តាំងពីកិច្ចព្រមព្រៀងសម្រុះសម្រួលត្រូវបានចុះហត្ថលេខាកាលពីខែមុន ដើម្បីបញ្ចប់ភាពប្រេះឆារវាងភាគីទាំងពីរដែលអូសបន្លាយរយៈពេលជាង ៣ ឆ្នាំកន្លងមក។

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអេហ្ស៊ីបបានលើកច្បាស់ថា កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីយន្តការចាំបាច់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមនាពេលអនាគត បន្ទាប់ពីកិច្ចព្រមព្រៀងស្តីពីការសម្រុះសម្រួលដែលគាំទ្រដោយគុយវ៉ែតត្រូវបានចុះហត្ថលេខានៅទីក្រុង Al-Ula នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើមធ្យោបាយនិងវិធានការចាំបាច់ ដើម្បីជំរុញដំណើរការកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងពង្រឹងទំនាក់ទំនងទ្វេភាគីក៏ដូចជាសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរលើបញ្ហាសន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍ។

ភាគីទាំងពីរក៏បានសម្តែងនូវការអបអរសាទរចំពោះគុយវែតដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកដំបូងនេះ ក៏ដូចជាការលើកកម្ពស់នៃការផ្សះផ្សាការប្រេះឆានៅក្នុងពិភពអារ៉ាប់៕

ប្រតិកម្មទៅវិញ