គណៈប្រតិភូអន្តរជាតិចំនួន ១៦ក្រុមទទួលការអញ្ជើញចូលរួម “ទិវាបុណ្យក្បាច់គុន” នៅទឹកដីក្បាច់គុន Binh Dinh |
កាលពីម្សិលមិញ (ថ្ងៃទី ២៧ កក្កដា) មន្ទីរវប្បធម៌ និងកីឡាខេត្ត Binh Dinh បានឲ្យដឹងថា រហូតមកដល់ពេលនេះ គណៈប្រតិភូចំនួន ១៦ ក្រុម មកពីសហរដ្ឋអាមេរិក បារាំង រុស្ស៊ី ស្វីស និងម៉ារ៉ុក បានចុះឈ្មោះចូលរួមពិធីបុណ្យអន្តរជាតិក្បាច់គុណ បុរាណវៀតណាមលើកទី ៨ -Binh Dinh ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែសីហា។
ពិធីបើកបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២ ខែសីហា នៅទីលាន Nguyen Tat Thanh (ទីក្រុង Quy Nhon ខេត្ត Binh Dinh) ជាមួយកម្មវិធីសិល្បៈក្រោមប្រធានបទ “ក្បាច់គុន បុរាណវៀតណាម - សេចក្តីប្រាថ្នាឈានទៅមុខ”។ បន្ទាប់ពីរាត្រីបើក ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែសីហា គឺជាសកម្មភាពផ្លាស់ប្ដូរ និងសម្ដែងក្បាច់គុណ ព្រមទាំងទស្សនាសាលាក្បាច់គុន កេរ្កិ័ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងគោលដៅទេសចរណ៍របស់ខេត្ត Binh Dinh ការតាំងពិព័រណ៍រូបថតស្តីពីសកម្មភាពរបស់សាលាគុន៕