គណៈប្រតិភូសម្ព័ន្ធសមាគមន៍នារីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅអាហ្សង់ទីន

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី៤ដល់ទី៧ កក្កដា គណៈប្រតិភូនៃសម្ព័ន្ធសមាគមន៍នារីវៀត ណាមដឹកនាំដោយលោកស្រីប្រធាន Nguyen Thi Thu Ha បានទៅបំពេញ ទស្សនកិច្ចការងារនៅអាហ្សង់ទីន។ 

នាថ្ងៃទី៦ កក្កដា លោកស្រី Nguyen Thi Thu Ha បានជួបធ្វើការជាំមួយសមាជិកសភាជាន់ទាបអាហ្សង់ទីន ក្រុមសមាជិកសភា មិត្តភាពអាហ្សង់ទីន វៀតណាម។ ក្នុងជំនួបនេះ លោកស្រី Nguyen Thi Thu Ha  បានសង្កត់ធ្ងន់ថា វៀតណាមជាសមាជិកសកម្មមួយនៃអនុសញ្ញាស្ដីពីការលុប បំបាត់អំពើរើសអើងក្រោមគ្រប់រូបភាពចំពោះនារី (CEDAW) ហើយកំពុងខិតខំ ប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អ.ស.ប ដល់ឆ្នាំ២០៣០ស្ដីពីការកាត់បន្ថយភាពក្រីក្រនិងសមភាពភេទ ក៏ដូចជាអនុសញ្ញា អន្តរជាតិផ្សេងៗទៀតផង។ ប្រធានសម្ព័ន្ធសមាគមន៍នារីវៀតណាមលោកស្រី Nguyen Thi Thu Ha មានគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹង បង្កើនការផ្លាស់ប្ដូរបទពិសោធន៍ ពិសេសគឺក្នុងការលើកកំពស់អាត្រានារីក្នុង ស្ថាប័នរដ្ឋ និងរដ្ឋសភា៕

ប្រតិកម្មទៅវិញ