គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ចូលរួមមហាសន្និបាតលើកទី១២ របស់គណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក ​

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង Matola ប្រទេសម៉ូសំប៊ិកក្នុងបរិយាកាសនៃខួបលើកទី ៦០ ឆ្នាំនៃការបង្កើត (២៥ មិថុនា ១៩៦២- ២៥ មិថុនា ២០២២) គណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) បានរៀបចំមហាសន្និបាតលើកទី ១២ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ១.៥០០នាក់ និងគណៈប្រតិភូអន្តរជាតិចំនួន ២៣។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ចូលរួមមហាសន្និបាតលើកទី១២ របស់គណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក ​ - ảnh 1អគ្គលេខាបក្ស  លោក Nguyen Phu Trong ធ្វើសន្និសីទអនឡាញជាមួយប្រធានគណៈបក្ស FRELIMO ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi នៅទីស្នាក់ការមជ្ឈិមបក្ស ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២។ (រូបថត៖ Tri Dung/TTXVN)

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Truong Quang Hoai Nam អនុប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១២ របស់គណៈបក្ស FRELIMO; ថ្លែងសុន្ទរកថាស្វាគមន៍នៅមហាសន្និបាត និងផ្ញើសារអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជូនចំពោះប្រធានគណៈបក្ស FRELIMO ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi។ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias និងធ្វើការជាមួយលេខាមជ្ឈិមបក្ស FRELIMO ទទួលបន្ទុកកិច្ចការបរទេស លោកស្រី Sakin Abubaka ផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារទាំងនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕

 

ប្រតិកម្មទៅវិញ