គណៈប្រតិភូបក្សកម្មុយនិស្តចិនទៅដំណើរទស្សនកិច្ចនៅវៀតណាម

Chia sẻ
(VOVworld) – តាមសេចក្តីអញ្ជើញរបស់មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម គណៈប្រតិភូបក្សកម្មុយនិស្តចិនដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សខេត្ត Guangdong លោក Hu Chunhua ទៅ ដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៧ មេសា។

គណៈប្រតិភូបក្សកម្មុយនិស្តចិនទៅដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1
គណៈប្រតិភូបក្សកម្មុយនិស្តចិនដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សខេត្ត Guangdong លោក Hu Chunhua ទៅ ដំណើរទស្សនកិច្ចនៅវៀតណាម (Image: Vietnam+)

(VOVworld) – តាមសេចក្តីអញ្ជើញរបស់មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម គណៈប្រតិភូបក្សកម្មុយនិស្តចិនដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សខេត្ត Guangdong លោក Hu Chunhua ទៅ ដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៧ មេសា។

នារសៀលថ្ងៃទី ១៤ មេសា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ លោក Hu
Chunhua។ អគ្គលេខា Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះតួនាទី ជួរមុខ
របស់ខេត្ត Guangdong ក្នុងដំណើការកំណែទម្រង់បើកទ្វារបស់ចិននិងបណ្ដា
លទ្ធផលល្អប្រសើរលើវិស័យសហប្រតិប​ត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាង
ខេត្ត Guangdong និងវៀតណាម។ លោក Nguyen Phu Trong មានគោល​បំណង
ថា៖ តាមរយៈដំណើទស្សនកិច្ចរបស់គណៈប្រតិភូខេត្ត Guangdong ទំនាក់
ទំនងសហប្រតិបត្តិការរវាងខេត្ត Guangdong និងបណ្ដាតំបន់របស់ វៀតណាម
នឹងអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។

នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏បានជួប
សន្ទនាជាមួយលោក Hu Chunhua ផងដែរ។ មុននោះ លោក Hu Chunhua ក៏បានជួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក
Pham Quang Nghi  និងឧបនាយកដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក  Pham Binh Minh ទៀតផង៕

ប្រតិកម្មទៅវិញ