គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចនិងបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ ដឹកនាំដោយលោក Dinh Tien Dung លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភានៃទីក្រុង បានអញ្ជើញទៅដល់រាជធានីភ្នំពេញ ចាប់ផ្តើមដំណើរទស្សនកិច្ចនិងបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៦ - ២៨ ខែមេសា តបតាមការអញ្ជើញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចនិងបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ ទទួលស្វាគមន៍លោក Dinh Tien Dung លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ និងគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ នៅអាកាសយានដ្ឋានភ្នំពេញ  (រូបថត៖  hanoimoi.com.vn)

នេះគឺជាសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរ “ឆ្នាំមិត្តភាពវៀតណាម -កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២” និងខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំណាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ប្រកបដោយនិរន្តរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជានិយាយរួម និងរវាងហាណូយ-ភ្នំពេញនិយាយដោយឡែក។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា តាមគម្រោង លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung នឹងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា (CPP); ជួបពិភាក្សាជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងរាជធានីភ្នំពេញនាពេលកន្លងមក ហើយពិភាក្សានិងឯកភាពគ្នាលើខ្លឹមសារពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនរវាងទីក្រុងទាំងពីរ នាពេលខាងមុខ៕

 

ប្រតិកម្មទៅវិញ