នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូ ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
(រូបថត៖ baoquocte.vn) |
នាព្រឹកថ្ងៃទី២៥ មករា មុនការបើកកិច្ចប្រជុំត្រៀមសម្រាប់មហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូដែលចូលរួមមហាសន្និបាត ទូទាំងប្រទេសលើកទី១៣របស់បក្ស បានអញ្ជើញ ដាក់កម្រងផ្កា ហើយ ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដែលជា ស្ថាបនិកនៃបក្សកុម្មុយនិស្តវៀតណាម ជាអគ្គមគ្គុទេសដ៏មហិមាររបស់បក្ស និងប្រជាជាតិវៀតណាម។
បន្ទាប់នោះ គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កានិងអុជធូបនៅស្ដូប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីផងដែរ៕