គណៈប្រតិភូ UAE និងកាតាបានជួបប្រជុំគ្នាជាលើកដំបូងបន្ទាប់ពីស្តារទំនាក់ទំនងឡើងវិញ

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានចេញផ្សាយថា គណៈប្រតិភូនៃ UAE និងកាតា បានជួបប្រជុំគ្នានៅប្រទេសគុយវ៉ែតកាលពីថ្ងៃទី ២២ ខែកុម្ភៈ។ 
គណៈប្រតិភូ UAE និងកាតាបានជួបប្រជុំគ្នាជាលើកដំបូងបន្ទាប់ពីស្តារទំនាក់ទំនងឡើងវិញ - ảnh 1មេដឹកនាំនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) (រូនថត៖ AFP/TTXVN)

នេះជាលើកដំបូង ហើយដែលមជ្ឈដ្ឋានមន្រ្តីមកពីប្រទេសទាំងពីរ បាន ជួបប្រជុំគ្នា ចាប់តាំងពីកិច្ចព្រមព្រៀងអាល់ អ៊ូឡា (Al-Ula) ស្តីពីការផ្សះផ្សារវាងពិភពប្រទេសអារ៉ាប់ និងកាតាត្រូវបានចុះហត្ថលេខាកាលពីខែមុន សំដៅបញ្ចប់ភាពប្រេះស្រាំនៅក្នុងទំនាក់ទំនង ដែល អូសរយៈពេលជាងបីឆ្នាំកន្លងមកនេះ។

WAM បានបញ្ជាក់ច្បាស់ថា៖ ភាគីទាំងពីរ (UAE និងកាតា) បានពិភាក្សាគ្នាអំពីយន្តការ និងដំណើរការរួម ដើម្បីអនុវត្តសេចក្តីប្រកាស អាល់ - អ៊ូឡា។

ពួកគេបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាភាពស្រដៀងគ្នាក្នុងចំណោមប្រទេសឈូងសមុទ្រ និងចាត់វិធានការរួម ដើម្បីផលប្រយោជន៍ដល់    បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងពលរដ្ឋរបស់ពួកគេ” ផងដែរ៕

ប្រតិកម្មទៅវិញ