គណបក្សអភិរក្សនិយមកំណត់ពេលវេលាដែលប្រកាសសេចក្តីសម្រេចចិត្តអំពីនាយករដ្ឋមន្ត្រីស្នងតំណែងរបស់ប្រទេសអង់គ្លេស

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ ខែមិថុនា គណបក្សអភិរក្សនិយមកាន់អំណចរបស់អង់គ្លេសបានជូនដំណឹងអំពីបេក្ខជនដែលទទួលបានជ័យជំនះក្នុងការប្រកួតប្រជែងដណ្តើមតំណែងជាប្រមុខគណបក្សអភិរក្សនិយម និងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសជំនួសលោកស្រី Theresa May ដែលនឹងប្រកាសនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ ។
គណបក្សអភិរក្សនិយមកំណត់ពេលវេលាដែលប្រកាសសេចក្តីសម្រេចចិត្តអំពីនាយករដ្ឋមន្ត្រីស្នងតំណែងរបស់ប្រទេសអង់គ្លេស - ảnh 1 អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt

នាថ្ងៃទី ២០ ខែមិថុនាកន្លងទៅ សមាជិកសភាអភិរក្សនិយមនៅសភាអង់គ្លេសបានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសបញ្ជីបេក្ខជនចុងក្រោយសម្រាប់តំណែងជាថ្នាក់ដឹកនាំគណបក្សនេះ និងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសជំនួសឲ្យលោកស្រី Theresa May។ លទ្ធផលគឺបេក្ខជនចំនួន ២ រូប រួមមានអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt ដោយបានទទួលសម្លេងឆ្នោតច្រើនបំផុត ដើម្បីឈានចូលក្នុងជុំ បោះឆ្នោតសម្រេចចិត្តជាស្ថាពរ។ បេក្ខជនទាំង ២ រូបនេះនឹងមានពេលវេលា ១ ខែ សំរាប់ការធ្វើយុធ្ធនាការឃោសនានិងបញ្ចុះបញ្ចូលសមាជិកគណបក្សអភិរក្សនិយមចំនួន ១៦០.០០០ នាក់ តាមរយៈការពិគ្រោះយោបល់ និងសួរដេញដោលនៅទូទាំងប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ