គណបក្សសាធារណរដ្ឋបន្តបែកបាក់គ្នា​​នៅក្នុងការបោះឆ្នោតសភាជាន់​ទាប​អាមេរិក

Chia sẻ
(VOVWORLD) - នៅក្នុងការបោះឆ្នោតជុំទី ៤ និងទី ៥ កាលពីថ្ងៃទី ៤ ខែមករា សមាជិកគណបក្សសាធារណរដ្ឋចំនួន ២០ នាក់នៅក្នុងសភាជាន់ទាបសហរដ្ឋអាមេរិកបានបន្តរារាំងលោក Kevin McCarthy នៃគណបក្សនេះ ពីការទទួលមុខតំណែងជាប្រធានទី១១៨នៃសភាជាន់ទាបសហរដ្ឋអាមេរិក។
គណបក្សសាធារណរដ្ឋបន្តបែកបាក់គ្នា​​នៅក្នុងការបោះឆ្នោតសភាជាន់​ទាប​អាមេរិក - ảnh 1សមាជិកសភាជាន់ទាបសហរដ្ឋអាមេរិកលោក McCarthy។ (រូបថត៖ CNN)

យោងតាមកាសែត Washington Post វិធីរារាំងលោក McCarthy ធ្វើជាប្រធានសភាជាន់ទាប របស់ភាគីដែលគាំទ្រការចោទប្រកាន់ "ក្លែងបន្លំការបោះឆ្នោត" របស់អតីតប្រធានាធិបតី Donald Trump គឺនាំយកបេក្ខជនឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោត សំដៅ “បំបែកសន្លើកឆ្នោត"។

តាមនោះ នៅក្នុងការបោះឆ្នោតចំនួន ៣ជុំនៅថ្ងៃទី ៣ ខែមករា ភាគីនេះបាននាំយកសមាជិកសភា លោក Andy Biggs នៃគណបក្សសាធារណៈរដ្ឋ (រដ្ឋ Arizona) និងសមាជិកសភានៃគណបក្សសាធារណរដ្ឋ លោក Jim Jordan (រដ្ឋ Ohio) ឈរឈ្មោះសម្រាប់ការបោះឆ្នោត ជាមួយលោក McCarthy ដែលបណ្តាលឱ្យលោកមិនទទួលបានសម្លេងគ្រប់គ្រាន់ បន្ទាប់ពីជុំទាំង ៣ ។

បន្ទាប់នោះ នាព្រឹកថ្ងៃទី៤ ខែមករា ក្នុងការបោះឆ្នោតជុំទី៤និងទី៥ ភាគី "ក្លែងបន្លំការបោះឆ្នោត" បាននាំបេក្ខជនម្នាក់ទៀតគឺលោក Byron Donalds (រដ្ឋ Florida) ឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោត។ នៅក្នុងជុំទាំងពីរនេះ លោក McCarthy បានបាត់បង់សន្លើកឆ្នោតចំនួន ២០សំឡេង ទៅដល់ "គូប្រជែងនៃគណបក្សដូចគ្នា" ដោយមិនសម្រេចបាន ២១៨ សម្លេងដែលត្រូវការដើម្បីក្លាយជាប្រធានសភាជាន់ទាបសហរដ្ឋអាមេរិក៕

 

ប្រតិកម្មទៅវិញ