គណបក្សសាធារណរដ្ឋ តែងតាំងលោក Donald Trump ជាបេក្ខជន​ប្រធានាធិបតី​ជាផ្លូវការ

Chia sẻ
(VOVWORLD) - សមាជទូទាំងប្រទេសនៃគណបក្ស សាធារណរដ្ឋនៅសហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែសីហា។ 
គណបក្សសាធារណរដ្ឋ តែងតាំងលោក Donald Trump ជាបេក្ខជន​ប្រធានាធិបតី​ជាផ្លូវការ - ảnh 1 លោក Donald Trump ប្រធានាធិបតីអាមេរិក (រូបថត៖ AFP)

មុនពេលបើកសមាជជាផ្លូវការនោះ គណបក្សសាធារណរដ្ឋបានតែងតាំងលោក Donald Trump ជាបេក្ខជនប្រកួតប្រជែងតំណែងជាប្រធានាធិ បតី និងលោក Mike Pence ជាបេក្ខជនអនុប្រធានាធិបតី។ បន្ទាប់ ពីត្រូវបានតែងតាំងមក លោក Donald Trump បានអញ្ជើញថ្លែងសុន្ទរកថានៅសមាជ ដោយសង្កត់ធ្ងន់ទៅលើសមិទ្ធិផលនានា ជាពិសេស គឺលើវិស័យសេដ្ឋកិច្ច និងការងារធ្វើ ដែលទទួលបានក្នុងរយៈពេលកន្លងទៅ។

ទន្ទឹមនឹងនេះ លោក Donald Trump ក៏បានព្រមានថាភាគីប្រជាធិបតេយ្យកំពុងស្វែងរកវិធីឆក់យកការបោះឆ្នោតឆ្នាំ២០២០ ដោយស្នើបោះឆ្នោតតាមប្រអប់សំបុត្រប្រៃសនីយ៍ ដែលលោក Donald Trump ចាត់ទុកថាជាការបន្លំសន្លឹកឆ្នោត។ លើសពីនេះទៅទៀត លោក Donald Trump បានចាត់ទុកថា សហរដ្ឋអាមេរិកនឹងធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ចិនប្រសិនបើអតីតអនុប្រធានាធិបតីលោក Joe Biden ត្រូវជាប់ឆ្នោតនោះ៕

ប្រតិកម្មទៅវិញ