|
គណៈបក្សសង្គ្រោះជាតិនៅកម្ពុជាយល់ព្រមជួបចរចារជាមួយ គណៈកម្សប្រជាជនកម្ពុជាកាន់អំណាច (Image: Vietnam+) |
(VOVworld) – គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) បានយល់ព្រមចូលរូមការ ចរចារជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) នាព្រឹកថ្ងៃទី ១៧ មិនា ខាងមុខ។ សមាជិកគណៈបក្សប្រឆាំង CNRP ក្នុងគណៈកម្មាធិការចំរុះអំពីកំណែទម្រង់
បោះឆ្នោតកម្ពុជា លោក ម៉ៅ មុនីវណ្ណ បានឲ្យដឹងថា៖ សេចក្តីសម្រេចពោលខាង លើត្រូវបាននាំចេញបន្ទាប់ពី CPP ឯកភាពថា៖ ក្នុងការចរចារថ្មីខាងមុខ ភាគីទាំង
២ នឹងពិភាក្សាអំពីកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ។ តាមសំណូមពររបស់ CNRP ការចរចារនាថ្ងៃទី ១៧ មិនា នឹងពិភាក្សា អំពីតួនាទី
ឯករាជ្យរបស់ NEC និងសមាជិករបស់ NEC ត្រូវសមាជិកសភាចំនួន ២/៣ អនុម័ត។
មុននោះ ប្រធាន CPP លោក មិន ឃិន បានសង្កត់ធ្ងន់ថា៖ ក្របខ័ណ្ឌនៃដំណើរការ
កំណែទម្រង់នឹងត្រូវបានគណៈកម្មាធិការចំរុះពិភាក្សា រួមមានការឈរឈ្មោះអ្នក
បោះឆ្នោត បញ្ជីរាយនាមរបស់បេក្ខជន សំដៅធានា សិទ្ធិរបស់ប្រជាពលរដ្ឋទាំងមូល ច្បាប់ហិរញ្ញវត្ថុចំពោះគណៈបក្សនយោបាយនា នា។ CPP ជឿជាក់ថា៖ ក្នុងការចរចារ
ខាងមុខ ភាគីទាំង ២ នឹងទទួលបានកិច្ច ព្រមព្រៀងរួម៕