គណបក្សរបស់អធិការបតី Merkel ធ្លាក់ចុះចំនួនសម្លេងគាំទ្រក្នុងការបោះឆ្នោតនៅរដ្ឋ Niedersachsen

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១៥ តុលា តាមម៉ោងតំបន់ បណ្ដាលទ្ធផលដំបូងដែល កាណាល់ទូរទស្សន៍ ARD និង ZDF ប្រកាស បានសឲ្យឃើញថា៖ គណៈបក្សប្រជា ធិបតេយ្យ (SPD) ដណ្តើមបានជ័យជំនះជាលើកដំបូងក្រោយរយៈពេល ១៩ ឆ្នាំលើគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យគ្រិស្ដសាសនា (CDU) របស់អធិបការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ក្នុងការបោះឆ្នោតស្ថាប័ននីតិបញ្ញាត្តិថ្មីនៅរដ្ឋ  Niedersachsen ប៉ែកខាងជើងប្រទេសនេះ។ 
គណបក្សរបស់អធិការបតី Merkel ធ្លាក់ចុះចំនួនសម្លេងគាំទ្រក្នុងការបោះឆ្នោតនៅរដ្ឋ Niedersachsen  - ảnh 1 គណបក្សរបស់អធិការបតី Merkel ធ្លាក់ចុះចំនួនសម្លេងគាំទ្រក្នុងការបោះឆ្នោតនៅរដ្ឋ Niedersachsen 

(VOVworld) – នាយប់ថ្ងៃទី ១៥ តុលា តាមម៉ោងតំបន់ បណ្ដាលទ្ធផលដំបូងដែល កាណាល់ទូរទស្សន៍ ARD និង ZDF ប្រកាស បានសឲ្យឃើញថា៖ គណៈបក្សប្រជា ធិបតេយ្យ (SPD) ដណ្តើមបានជ័យជំនះជាលើកដំបូងក្រោយរយៈពេល ១៩ ឆ្នាំលើ គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យគ្រិស្ដសាសនា (CDU) របស់អធិបការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel ក្នុងការបោះឆ្នោតស្ថាប័ននីតិបញ្ញាត្តិថ្មីនៅរដ្ឋ  Niedersachsen ប៉ែកខាងជើងប្រទេសនេះ។ តាមនោះ គណបក្ស SPD ដណ្តើមបាន សម្លេងគាំទ្រចំនួន ៣៧,៥% កើនឡើង ៥% បើប្រៀបនឹងចំនួនសម្លេងគាំទ្រដែលគណបក្សនេះទទួលបាននាឆ្នាំ ២០១៣។ ក្នុងពេលនោះ សម្លេងគាំទ្រគណបក្ស CDU បានថយចុះពី ៣៦% នាឆ្នាំ ២០១៣ ដល់ ៣៤,៤%។ គណបក្សបៃតងឈរលំដាប់ ថ្នាក់ទី ៣ ដោយមានសម្លេងគាំទ្រទទួលបាន ៨,៥%។ ដោយហេតុនេះ ប្រសិនបើ លទ្ធផលដំបូងមិនផ្លាស់ប្តូរទេ នេះនឹងជាលទ្ធផលអាក្រក់បំផុតរបស់ CDU អស់រយៈ ពេល ៥៨ ឆ្នាំកន្លងទៅ ដែលអាចធ្វើឲ្យគិត្យានុភាពរបស់លោកស្រី  Angela Merkel  នឹងត្រូវបានជះឥទ្ធិពល ខណៈពេលដែល លោកស្រីកំពុងត្រៀមរៀបចំឲ្យការចរចា ស្មុគស្មាញដើម្បីបង្កើតឡើងរដ្ឋាភិបាលសម្ព័ន្ធភាពថ្មីមួយជាមួយ FDP តាមទិសស្និទ្ធ ស្នាលជាមួយមជ្ឈដ្ឋានសហគ្រិននិងគណបក្សបៃតងនាប៉ុន្មានថ្ងៃខាងមុខនេះ៕ 

ប្រតិកម្មទៅវិញ