គណបក្សពលកររអង់គ្លេបន្តខ្វែងគំនិតជុំវិញរឿងហេតុអំពីអតីតចារបុរស Skripal

Chia sẻ
(VOVWORLD) - ប្រធានគណបក្សពលករអង់គ្លេស លោក Jeremy Corbyn បានសម្តែងការសង្ស័យរបស់ខ្លួនចំពោះការចោទប្រកាន់របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May ដែលចាត់ទុកថា៖ រឿងហេតុ អតីតភ្នាក់ងារចារកិច្ចរុស្ស៊ីSergei Skripal ត្រូវបំពុលសម្លាប់ទាក់ទិនដល់រដ្ឋាភិបាលរុស្ស៊ី។
គណបក្សពលកររអង់គ្លេបន្តខ្វែងគំនិតជុំវិញរឿងហេតុអំពីអតីតចារបុរស Skripal  - ảnh 1 គណបក្សពលកររអង់គ្លេបន្តខ្វែងគំនិតជុំវិញរឿងហេតុអំពីអតីតចារបុរស Skripal 

(VOVworld) – ប្រធានគណបក្សពលករអង់គ្លេស លោក Jeremy Corbyn បានសម្តែងការសង្ស័យរបស់ខ្លួនចំពោះការចោទប្រកាន់របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May ដែលចាត់ទុកថា៖ រឿងហេតុ អតីតភ្នាក់ងារចារកិច្ចរុស្ស៊ី Sergei Skripal ត្រូវបំពុលសម្លាប់ទាក់ទិនដល់រដ្ឋាភិបាលរុស្ស៊ី។ ថ្លែងមតិនៅ សភាជាន់ទាបនាពេលថ្មីៗនេះ ទោះបីជាថ្កោលទោសយ៉ាងខ្លាំងក្លាការប្រើ ប្រាស់អំពើហឹង្សាក្នុងការបំពុលសម្លាប់អតីតភ្នាក់ងារចារកិច្ចរុស្ស៊ី Sergei Skripal និងកូនស្រីរបស់គាត់ Yulia នៅទីក្រុង Salisbury ដោយជាតិគីមី ពុល Novichok ក្តី ប៉ុន្តែ លោក Corbyn នៅតែអះអាងនូវការសង្ស័យអំពីការចោទ ប្រកាន់ពោលខាងលើរបស់នាយករដ្ឋមន្ត្រី Theresa May។ ជំនួសឲ្យនោះ ថ្នាក់ ដឹកនាំគណបក្សពលករបានចាត់ទុកថា៖ រឿងហេតុអាចដោយសារភាពអន់ ខ្សោយក្នុងការគ្រប់គ្រងជាតិគីពីពុល ដែលនាំទៅដល់ការលួចសារធាតុកំពុលនេះ ហើយមិនទាក់ទិនដល់រដ្ឋាភិបាលរុស្ស៊ីទេ៕

ប្រតិកម្មទៅវិញ