|
គណៈបក្សប្រជាជនកូរ៉េខាងត្បូងជ្រើសរើសលោក Ahn Cheol-Soo ធ្វើជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី (VNA) |
(VOVworld) – អតីតថ្នាក់ដឹកនាំគណៈបក្សប្រជាជន លោក Ahn Cheol-Soo
នាថ្ងៃទី ៤ មេសា ត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាបេក្ខជនតំណាងឲ្យគណៈ
បក្សនេះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងដែលគ្រោងនឹង
ប្រារព្ធឡើង នាថ្ងៃទី ៩ ឧសភា ខាងមុខ។ ដូច្នេះ បណ្ដាបេក្ខជនក្នុងការរត់
ប្រណាំងចូលក្នុងវិមានខៀវរួមមាន៖ អភិបាលខេត្ត Gyeongsang ខាងត្បូង
លោក Hong Joon-pyo អតីតគណៈបក្សប្រជាធិបតេយ្យប្រឆាំងធំបំផុតនៅ
កូរ៉េខាងត្បូង លោក Moo Jea-in ប្រធានគណៈបក្ស Bareun លោក Yoo
Seung-min និងប្រធានគណៈបក្ស យុត្តិធម៌ លោក Sim Sang-jung។ ប៉ុន្តែ
មិនទាន់ច្បាស់លាស់ថានឹងមានបន្ថែម បេក្ខជនឯករាជ្យណាទៀតដែល
ឈរឈ្មុះក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខដែរឬទេ។
សាធារណៈមតិកូរ៉េខាងត្បូងបានចាត់ទុកថា៖ អតីតប្រធាន គណៈកម្មា
ធិការទទួលបន្ទុកស្ថានភាពគ្រោះអាសន្ននៃគណៈបក្សប្រជាធិបតេយ្យ
លោក Kim Jong-in មានលទ្ធភាពជាច្រើននឹងប្រកាសចូលរួមការរត់ប្រណាំង
ក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ៥ មេសា៕