គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់សន្និបាតលើកទី ៣៩

Chia sẻ
(VOVworld) – សន្និបាតលើកទី ៣៩ នៃគណៈបក្ស
ប្រជាជនកម្ពុជា (CPP) បានបិទបញ្ចប់ នារសៀលថ្ងៃ
ទី ១០ មករា ក្រោយរយៈពេល ២ ថ្ងៃធ្វើការ ក្រោមការ
ធ្វើអធីបតីរបស់ប្រធានគណៈបក្ស CPP  និងជានាយក
រដ្ឋមន្ត្រីរាជរដ្ឋាភិ បាលកម្ពុជា សម្តេច តេជោ ហ៊ុន
សែននិងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។ 

គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់សន្និបាតលើកទី ៣៩ - ảnh 1
គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់សន្និបាតលើកទី ៣៩ (Image: VNA)

(VOVworld) – សន្និបាតលើកទី ៣៩ នៃគណៈបក្សប្រជាជនកម្ពុជា (CPP)
បានបិទបញ្ចប់ នារសៀលថ្ងៃទី ១០ មករា ក្រោយរយៈពេល ២ ថ្ងៃធ្វើការ
ក្រោមការធ្វើអធីបតីរបស់ប្រធានគណៈបក្ស CPP  និងជានាយករដ្ឋមន្ត្រីរាជ
រដ្ឋាភិ បាលកម្ពុជា សម្តេច តេជោ ហ៊ុន សែននិងប្រធានរដ្ឋសភាកម្ពុជា
សម្តេច ហេង សំរិន។ សន្និបាតលើកនេះបានអនុម័តលើរបាយការណ៍ស្តីពី
ស្ថានភាពនិងការងារ របស់គណៈបក្សនាឆ្នាំ ២០១៥ និងទិសដៅភារកិច្ចក្នុង
ឆ្នាំ ២០១៦ ក្នុងនោះ សង្កត់ ធ្ងន់ទៅលើការគាំទ្រទាំងស្រុងចំពោះការខំប្រឹង
ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយនិង
យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដោះស្រាយល្អបញ្ហាព្រំដែន
ជាមួយប្រទេសជិតខាងនានា។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា៖ សេដ្ឋកិច្ច
កម្ពុជាទទួលបានសមិទ្ធិលេចធ្លោដោយកំណើនសេដ្ឋកិច្ចទទួល បាន ៧%
ក្នុងឆ្នាំ ២០១៥។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរពីប្រទេសក្រីក្រ
ដែលមានចំណូលទាបទៅជាប្រទេសមានចំណូលក្រោមមធ្យម៕​

ប្រតិកម្មទៅវិញ