គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់ សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤១ អាណត្តិទី៥

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២០ ខែធ្នូ គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចនៅកម្ពុជាបានបិទបញ្ចប់ សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤១ អាណត្តិទី៥។ 
គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់ សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤១ អាណត្តិទី៥ - ảnh 1 ទិដ្ឋភាពនៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤១ អាណត្តិទី៥

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពេលបិទបញ្ចប់សន្និបាតនេះ លោក សួស យ៉ារ៉ា និងលោក ឈឹម ផលវរុណ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថាអង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងបន្ថែមថ្នាក់ដឹកនាំ ហើយបានពិនិត្យពិភាក្សា និងឯកភាពលើរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាលអាណត្តិទី ៥ ដែលដឹកនាំដោយ CPP ផងដែរ។ ជាក់ស្ដែងអង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលចំនួន៧ រូប ពោលគឺនាបច្ចុប្បន្ននេះ សមាជិកគណៈអចិន្ត្រៃយ៍មានចំនួន ៣៧ រូប។ លើសពីនេះទៅទៀត អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំង លោក ឯក សំអុល ជាសមាជិក និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្ដាល។ អង្គសន្និបាតបានអនុម័តលើគោលនយោបាយសំខាន់ៗជាច្រើនរបស់កម្ពុជា។ អង្គសន្និបាតក៏បានពិភាក្សា និងកំណត់ទិសដៅ វិធានការសំខាន់ៗ ដើម្បីអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌនាខែឧសភា ឆ្នាំ ២០១៩ ខាងមុខ។

អង្គសន្និបាតបានអំពាវនាវដល់ជនរួមជាតិទាំងអស់នៅគ្រប់ទិសទី គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល រួមសាមគ្គីគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញកម្ពុជា និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ដើម្បីបន្តកសាង និងការពារមាតុភូមិ ឲ្យស្ថិតស្ថិរ រីកចម្រើនខ្លាំងក្លាក្នុងឯករាជ្យភាព សន្តិភាព លេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍន៍ភាពសង្គម។

សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤១ អាណត្តិទី៥បានដំណើរការចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ខែធ្នូនៅ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ក្រុងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ