|
គណៈបក្សប្រឆាំងនៅកូរ៉េខាងត្បូងជូនឡើងរដ្ឋសភាសំណើរដាក់ញត្តិចំពោះប្រធានាធិបតី (VNA) |
(VOVworld) – នាថ្ងៃទី ៣ ធ្នូ បណ្ដាគណៈបក្សប្រឆាំងនៅកូរ៉េខាងត្បូងបានដាក់
ញត្តិជូនឡើងរដ្ឋសភាចំពោះប្រធានាធិបតី លោកស្រី Park Geun-hye ពីការចោទ
ប្រកាន់លោកស្រីរូបនេះបានរំលោភទៅលើរដ្ឋធម្មនុញ្ញ។ សំណើរ ពោលខាងលើនឹង
ត្រូវបានបោះឆ្នោតនៅសម័យប្រជុំពេញអង្គរដ្ឋសភាកូរ៉េខាង ត្បូង នាថ្ងៃទី ៩ ធ្នូ
ខាងមុខ។ ក្នុងញត្តិ បណ្ដាគណៈបក្សប្រឆាំងបានលើក ច្បាស់ថា៖ ប្រធានាធិបតី
Park Geun-hye បានរំលោភអំណាចរបស់ខ្លួន ហើយមិនការពារបានជីវភាពរស់
នៅរបស់ប្រជាពលរដ្ឋដូចក្នុងរដ្ឋធម្មនុញ្ញទេ តាមរយៈរាល់រឿងអាស្រូវនយោបាយ
ទាក់ទិនដល់មិត្តជិតស្និទ្ធរបស់លោកស្រី Park គឺលោកស្រី Choi Soon-sil ក្នុងការ
ធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការសំខាន់ៗ របស់រដ្ឋនិងធ្វើអស្ថិរភាពទីផ្សារដោយ
ការដាក់សម្ពាធទៅលើសម្ព័ន្ធក្រុមហ៊ុន សេដ្ឋកិច្ចធំៗ និងការលិចនាវា Sewol
នាសខែ មេសា ឆ្នាំ ២០១៤ ដែលធ្វើឲ្យ មនុស្សចំនួន ៣០៤ នាក់ត្រូវស្លាប់។
ដើម្បីអនុម័ត សំណើរនេះត្រូវមានសម្លែង គាំទ្ររបស់សមាជិកសភាយ៉ាង
ហោចណាស់ចំនួន ២០០ នាក់ក្នុងចំណោមសមា ជិកសភាចំនួន ៣០០
នាក់នៅរដ្ឋសភា៕