|
លោក Toru Hashimoto អភិបាលទីក្រុង Osaka (cdn.japandailypress.com) |
Vovworld-នាថ្ងៃទី២២មិថុនា គណៈបក្ស Japan Renewal Party (JPR) គណបក្ស
នយោបាយធំទី២នៅជប៉ុនបានរំសាយជាផ្លូវការបន្ទាប់ពីសម័យប្រជុំវិសាមញ្ញដែល
ប្រព្រឹត្តទៅនាថ្ងៃដ៏ដែលនៅ Osaka។ សហប្រធានគណបក្សទាំងពីររូបគឺលោក Toru
Hashimoto អភិបាលទីក្រុង Osaka និងលោក Shintaro Ishihara អតីតអភិបាលទីក្រុង
តូក្យូបានសំរេចចិត្តរំសាយគណបក្ស JRP ដោយការខ្វែងគំនិតក្នុងការចងសម្ព័ន្ធ
ជាមួយគណបក្សសាមគ្គីភាព ក៏ជាគណបក្សប្រឆាំងនៅជប៉ុនដែរ។ ក្រោយពីរំសាយ
នោះ សហប្រធានគណៈបក្ស JRP ទាំងពីររូបសុទ្ធតែមានផែនការបង្កើតគណបក្ស
នយោបាយដោយឡែក ក្នុងនោះគណបក្សរបស់លោក Toru Hashimoto នឹងរក្សាដដែល
ឈ្មោះគណបក្សចាស់៕