|
គណៈបក្សប្រឆាំងដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោត រដ្ឋសភាកូរ៉េខាងត្បូង (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ១៤ មេសា សារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា៖
គណៈបក្ស Saenuri (ពិភពលោកថ្មី) កាន់អំណាចទើបនឹងទទួលបរាជ័យដ៏ធ្ងន់ធ្ងរ
ក្នុងការបោះឆ្នោតរដ្ឋសភាកូរ៉េខាងត្បូងដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៣ មេសា។
តាមនោះ គណៈបក្ស Saenuri របស់ប្រធានាធិបតី លោកស្រី Park Geun-hye
ទើបនឹងទទួលបានអាសនៈចំនួន ១២២ ក្នុងចំណោមអាសនៈចំនួន ៣០០ ក្នុងរដ្ឋ
សភា ក្នុងពេលនោះ គណៈបក្សប្រឆាំង Minjoo (គណៈបក្សប្រជាធិបតេយ្យរួម
ដំណើរ) ទទួលបានអាសនៈចំនួន ១២៣។ លទ្ធផលនេះបានបញ្ចប់ ១៦ ឆ្នាំទទួល
អាសនៈភាគច្រើននៅរដ្ឋសភារបស់គណៈបក្ស Saenuri។ ការបោះឆ្នោតរដ្ឋសភា
លើកនេះត្រូវបានចាត់ទុកជាការបោះឆ្នោតទុកចិត្តចំពោះរដ្ឋអំណាចរបស់
ប្រធានាធិបតីកាន់អំណេច លោកស្រី Park Geun-hye។ លទ្ធផលនៃការបោះ
ផ្នោតលើកនេះនឹងជាមូលដ្ឋានដ៏សែនសំខាន់សំរាប់ការជ្រើសរើសបណ្ដាបេក្ខជន
លេចធ្លោសំរាប់ការប្រកួតប្រជែងរកសំលេងឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី
កូរ៉េខាងត្បូងនាខែធ្នូឆ្នាំ ២០១៧ ខាងមុខ។ នាបច្ចុប្បន្ន សាធារណៈមតិកំពុង
ប្រមូលផ្តុំទៅលើបេក្ខជនចំនួន ៣ រូបគឺ៖ ប្រធានគណៈបក្ស Saenuri លោក Kim
Moo-sung អតីតប្រធានគណៈបក្ស ប្រឆាំង Minjoo លោក Moon Jae-in និង
ប្រធានគណៈបក្សដើម្បីប្រជាជន លោក Ahn Cheol-soo។ លទ្ធផលចុងក្រោយ
ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី ១៤ មេសា៕