|
លោកស្រី Aung San Suu Kyi (Image: phunuonline.vn) |
(VOVworld) – នាថ្ងៃទី ២៨ ធ្នូ សម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ា (NLD)
របស់ លោកស្រី Aung San Suu Kyi បានប្រកាសថា៖ គណៈបក្សនយោបាយនេះ
នឹងឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកលដែលនឹងត្រូវបាន រៀបចំឡើង
នាឆ្នាំ ២០១៥ ដោយមិនអើពើរដល់ការដែល រដ្ឋធម្មនុញ្ញនៃប្រទេស នេះហាមឃាត់
លោកស្រី Aung San Suu Kyi ឈរឈ្មោះជាបេក្ខជនក្នុងការបោះ ឆ្នោតប្រធានាធិបតី
ត្រូវបានធ្វើវិសោធនកម្មដែរឬទេ។ សាធារណៈមតិបានព្យាករណ៍ថា៖ NLD នឹងធ្វើ
ពហិការការបោះឆ្នោតនេះ ក្នុងករណី រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាមិនបានធ្វើវិសោធនកម្ម។
ប៉ុន្តែ ក្នុងកិច្ចប្រជុំរបស់ NLD នាថ្ងៃដ៏ដែល អ្នកនាំពាក្យរបស់គណៈបក្សនេះ លោក
Nyan Win បានឲ្យដឹងថា៖ NLD នឹងនៅតែឈរឈ្មោះជាបេក្ខជន ប្រសិនបើ រដ្ឋធម្មនុញ្ញមិនបានធ្វើវិសោធកម្មទេ៕