គណៈបក្សនយោបាយស៊ូដង់យល់ព្រមបង្កើតរដ្ឋាភិបាលអន្តរកាល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែមិនា អ្នកនាំពាក្យរបស់ភាគីចូលរួមកិច្ចព្រមព្រៀងនយោបាយនៅស៊ូដង់លោក Khalid Omar Yousif បានឲ្យដឹងថា ក្រុមគណៈបក្សនយោបាយនៃប្រទេសនេះបានយល់ព្រមបង្កើតរដ្ឋាភិបាលអន្តរកាលថ្មីនៅថ្ងៃទី ១១ មេសា។
គណៈបក្សនយោបាយស៊ូដង់យល់ព្រមបង្កើតរដ្ឋាភិបាលអន្តរកាល - ảnh 1កងកម្លាំងសន្តិសុខឈរយាមនៅកន្លែងកើតហេតុនៃការវាយប្រហារលើព្រះវិហារមួយក្នុងក្រុង Kasindi ខេត្ត Kivu ខាងជើង នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ (រូបថត៖ THX/TTXVN)

មេដឹកនាំយោធាស៊ូដង់ដែលកំពុងកាន់អំណាចបច្ចុប្បន្នបានចរចាកិច្ចព្រមព្រៀងជាមួយគណបក្សនយោបាយស៊ីវិល ដើម្បីស្ដារដំណើរការអន្តរកាលស៊ីវិលនៅស៊ូដង់។

ការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីរដ្ឋប្រហារខែតុលាឆ្នាំ ២០២១ គឺជាលទ្ធផលនៃការចរចាដែលឧបត្ថម្ភដោយប្រទេសលោកខាងលិច បណ្តាប្រទេសឈូងសមុទ្រ និងអង្គការសហប្រជាជាតិ ដែលជួយស្តារឡើងវិញជំនួយឧបត្ថម្ភសេដ្ឋកិច្ច ដែលជាតម្រូវការចាំបាច់សម្រាប់ស៊ូដង់។

បន្ទាប់ពីប្រធានាធិបតី Omar al-Bashir ត្រូវបានបណ្តេញចេញពីតំណែងក្នុងឆ្នាំ ២០១៩ ស៊ូដង់បានចាប់ផ្តើមផ្លាស់ប្តូរទៅរករបបស៊ីវិល ហើយត្រូវបានអាមេរិកដកចេញពីបញ្ជីប្រទេសឧបត្ថម្ភអំពើភេរវកម្មនៅក្នុងខែធ្នូឆ្នាំ ២០២០។ ទោះបីជាយ៉ាងណាក៏ដោយ  ស៊ូដង់បានជាប់គាំងនៅក្នុងភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ច ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ បណ្តាលឲ្យដំណើរការអន្តរកាលទៅជារបបស៊ីវិលដើរខុសផ្លូវនិងបណ្តាលការលំបាកសម្រាប់ការងារផ្តល់ជំនួយ៕

ប្រតិកម្មទៅវិញ