Vovworld-រសៀលថ្ងៃទី៣១ឧសភានៅរដ្ឋធានីNew Delhi គណះបក្សកម្មុយនិស្ត
ឥណ្ឌា(CPI)បានរៀបចំពិធីមិទ្ទិញខួបអនុស្សាវរីយ៍លើកទី១២៤នៃទិវាកំណើតលោក
ប្រធានហូជីមិញ។ថ្លែងមតិនៅទីនេះលោក Sudhakar Reddyអគ្គលេខាCPIបានរំលឹក
ឡើងវិញនូវមនោសញ្ចេតនាដ៍ខ្ពង់ខ្ពស់រវាងលោកប្រធានហូជីមិញជាមួយលោក
Jawaharlal Nehru ជានាយករដ្ឋមន្រ្តីដំបូងរបស់ឥណ្ឌា។រីឯខ្លួនឯងវិញឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅឥណ្ឌាលោកNguyen Thanh Tan បានជូនជម្រាបជាមួយថ្នាក់ដឹកនាំ CPIនិងប្រជាជនឥណ្ឌាអំពីសផាព ការណ៍នៅសមុទ្រខាងកើតពេលដែលនាថ្ងៃទី១
ឧសភាភាគីចិនបានដាក់ស្ថានីយ៍ខួង Haiyan Shiyou ៩៨១ នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ
និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។នាទិបញ្ចប់នៃពិធីមិទ្ទិញដំណាងជាច្រើន
រូបបានស្រែកពាក្សស្លោកដោយសំដែងចំណងសាមគ្គីភាពជាមួយប្រជាជនវៀតណាម៕