គណបក្សកាន់អំណាចនៅកម្ពុជាដំណើរការមហាសន្និបាតវិសាមញ្ញ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ មករា គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបាន រៀបចំមហាសន្និបាតវិសាមញ្ញដើម្បីពិភាក្សានិងអនុម័តលើកម្មវិធីនយោបាយ ៥ ឆ្នាំខាងមុខ(២០១៨-២០២៣)។ 
គណបក្សកាន់អំណាចនៅកម្ពុជាដំណើរការមហាសន្និបាតវិសាមញ្ញ - ảnh 1 គណបក្សកាន់អំណាចនៅកម្ពុជាដំណើរការមហាសន្និបាតវិសាមញ្ញ

(VOVworld) – នាថ្ងៃទី ១៩ មករា គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបាន រៀបចំមហាសន្និបាតវិសាមញ្ញដើម្បីពិភាក្សានិងអនុម័តលើកម្មវិធីនយោបាយ ៥ ឆ្នាំខាងមុខ(២០១៨-

២០២៣)។ ថ្លែងមតិនៅពិធីបើកមហាសន្និបាត ប្រធានគិត្យនាមគណបក្ស CPP សម្តេច ហេង សំរិន បានឲ្យដឹងថា៖ CPP គប្បីមានកម្មវិធីនយោបាយ យ៉ាងច្បាស់លាស់សំដៅកសាងជំនឿទុកចិត្តនិង

ដណ្តើមបានការគាំទ្ររបស់អ្នកបោះ ឆ្នោត។ លោកបានឲ្យដឹងថែមទៀតថា៖ មហាសន្និបាតលើកនេះក៏នឹងវាយតំលៃចំពោះ ស្នាដៃ ដែល CPP ទទួលបានក្នុងឆ្នាំ ២០១៧ ហើយដាក់គោលដៅសំរាប់ឆ្នាំ ២០១៨។ សម្តេច ហេង សំរិន បានសង្កត់ធ្ងន់ដែរថា៖ ២០១៨ ជាឆ្នាំពិសេសចំពោះកម្ពុជា ក្នុងពេលដែលប្រទេសនេះនឹងរៀបចំការបោះឆ្នោតធំចំនួន ២ គឺការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី ២៥ កុម្ភៈនិងការបោះឆ្នោតជ្រើសតាំងសមាជិក សកលនាថ្ងៃទី ២៩ កក្កដា ខាងមុខ។ មហាសន្និបាតអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលសម្តេច តេជោ ហ៊ុន សែន ដោយមានការចូលរួមរបស់សមាជិកជាន់ខ្ពស់របស់គណបក្ស CPP ចំនួន ២៤០០ នាក់៕ 

ប្រតិកម្មទៅវិញ