គណបក្ស SPD រៀបចំមហាសន្និបាតយកមតិអំពីកិច្ចព្រមព្រៀងជាមួយ CDU/CSU

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ មករា សមាជិកគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) ចំនួន ៦០០ នាក់បានចូលរួមមហាសន្និបាតនៃគណបក្សនេះនៅទីក្រុង Bonn ភាគខាងលិច អាល្លឺម៉ង់។ 
គណបក្ស SPD រៀបចំមហាសន្និបាតយកមតិអំពីកិច្ចព្រមព្រៀងជាមួយ CDU/CSU  - ảnh 1 គណបក្ស SPD រៀបចំមហាសន្និបាតយកមតិអំពីកិច្ចព្រមព្រៀងជាមួយ CDU/CSU 

(VOVworld) – នាថ្ងៃទី ២១ មករា សមាជិកគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) ចំនួន ៦០០ នាក់បានចូលរួមមហាសន្និបាតនៃគណបក្សនេះនៅទីក្រុង Bonn ភាគខាងលិច អាល្លឺម៉ង់។ តាមការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកវិភាគថា៖ នេះគឺជាព្រឹត្តិតការណ៍ដែលមាន អត្ថន័យដ៏សែនសំខាន់ចំពោះអនាគតជីវភាពនាយោបាយនៃខឿនសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប នេះ។ នៅមហាសន្និបាតលើកនេះថ្នាក់ដឹកនាំនិងសមាជិកទាំងឡាយនៃគណបក្ស SPD ពិភាក្សានិងដំណើរការបោះឆ្នោតអំពីកិច្ចព្រមព្រៀងដំបូងដែលភាគីទាក់ទិននានាទទួលបាន តាមរយៈបណ្ដាករចរចានាពេលថ្មីៗនេះអំពីការបង្កើតសម្ព័ន្ធរដ្ឋាភិបាលជាមួយគណបក្សប្រជាធិបតេយ្យគ្រិស្ដសាសនាសង្គម (CDU/CSU) របស់អធិការបតីអាល្លឺម៉ង់  លោកស្រី Angela Merkel។ តាមគំរោង កិច្ចព្រមព្រៀងនេះគប្បីទទួលបានសម្លេងគាំទ្ររបស់ សមាជិកគណបក្ស SPD ចំនួន ៦០០ នាក់ នៅមហាសន្និបាតនាថ្ងៃទី ២១ មករា បន្ទាប់នោះ ត្រូវ «ឆ្លងច្រកទ្វារ» នៃសមាជិកគណបក្ស SPD ចំនួន ៤ សែននាក់ក្នុងទូទាំងប្រទេស អាល្លឺម៉ង់។ ពេលនោះ ថ្នាក់ដឹកនាំ SPD ទើបនឹងឆ្ពោះទៅការចរថាជាផ្លូវការជាមួយសម្ព័ន្ធ គណបក្ស CDU/CSU អំពីការបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលថ្មីតែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ