គណបក្ស CDU ដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនៅរដ្ឋ North Rhine-Wesphalia

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៤ ឧសភា សម្ព័ន្ធភាពអធិបតេយ្យភាពគ្រិស្គសាសនា (CDU) កាន់អំណាចរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បន្ត ដណ្តើមបានជ័យជំនះសំខាន់ក្នុងការបោះឆ្នោតសភានៅរដ្ឋយុទ្ធសាស្ត្រ North Rhine Westphalia។ 
គណបក្ស CDU ដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនៅរដ្ឋ North Rhine-Wesphalia  - ảnh 1 គណបក្ស CDU ដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនៅរដ្ឋ North Rhine-Wesphalia 

(VOVworld) – នាថ្ងៃទី ១៤ ឧសភា សម្ព័ន្ធភាពអធិបតេយ្យភាពគ្រិស្គសាសនា (CDU) កាន់អំណាចរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បន្ត ដណ្តើមបានជ័យជំនះសំខាន់ក្នុងការបោះឆ្នោតសភានៅរដ្ឋយុទ្ធសាស្ត្រ North Rhine Westphalia។ តាមលទ្ធផលនៃការស្ទង់មតិអ្នកបោះឆ្នោតបានសរឲ្យឃើញ ថា៖ គណបក្ស CDU ទទួលបានសម្លេងគាំទ្រចំនួន ៣៤,៥% ក្នុងពេលនោះ គណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) ត្រឹមតែទទួលបាន ៣០,៦% តែប៉ុណ្ណោះ។ គិតរហូតមកដល់ពេលនេះ CDU ទទួលបានជ័យជំនះលើ SPD នៅការបោះឆ្នោតតំបន់ទាំង ៣ ។ តាមការស្ទង់មតិនាពេលថ្មីៗនេះ SPD  កំពុងមានសម្លេងគាំទ្រប្រហាក់ប្រហែលនឹងគណបក្ស CDU។ ក្រៅពីនោះ ប្រធាន SPD  លោក Schulz កំពុងជាគូបដិបក្ខខ្លាំងរបស់លោកស្រី Merkel ក្នុងការរត់ប្រណាំងចូល ក្នុងឋានៈអធិករបតីអាល្លឺម៉ង់៕ 

ប្រតិកម្មទៅវិញ