គណៈកម្មាធិការអូឡាំពិកវៀតណាមទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣

Chia sẻ
(VOVworld) - នាយប់ថ្ងៃទី២០ ធ្នូ នៅរដ្ឋធានីហាណូយ
 គណៈកម្មាធិការអូឡាំពិកវៀតណាមបានរៀបចំពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើត ហើយ
ទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣។
គណៈកម្មាធិការអូឡាំពិកវៀតណាមទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ជូនគណៈកម្មាធិការអូឡាំពិកវៀតណាម

(VOVworld) - នាយប់ថ្ងៃទី២០ ធ្នូ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ
អូឡាំពិកវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតហើយ
ទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣។អញ្ជើញថ្លែងមតិនៅពិធីនេះ ឧប
នាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានស្នើឲ្យគណៈកម្មាធិការអូឡាំពិក
វៀតណាមត្រូវមានកម្មវិធីធ្វើសកម្មភាពលំអិត សហការយ៉ាងស្អិតរមួតជាមួយ
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍និងរដ្ឋអំណាច សមូហភាពគ្រប់ជាន់ថ្នាក់
អនុវត្តន៍កម្មវិធី គំរោងការណ៍អភិវឌ្ឍន៍សុខភាពនិងរាងកាយជនវៀតណាម។
ទន្ទឹមនឹងនោះ គណៈកម្មាធិការត្រូវបង្កើនការងារអប់រំកីឡាក្នុងសាលារៀន ហើយ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវចលនាកីឡាក្នុងប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ