គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចមិនរៀបចំការសួរដេញដោលនៅសាលប្រជុំក្នុងសម័យប្រជុំលើកទី៩

Chia sẻ
(VOVWORLD) - តាមគម្រោង សម័យប្រជុំលើកនេះនឹងប្រារព្ធឡើងនាថ្ងៃទី២០ ឧសភា ឆ្នាំ២០២០ ហើយអូសបន្លាយក្នុងរយៈពេល១៧ថ្ងៃកន្លះ។ 

នារសៀលថ្ងៃទី២៤ មេសា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀត ណាមបានផ្ដល់មតិអំពីការរៀបចំសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី ១៤។ តាមគម្រោង សម័យប្រជុំលើកនេះនឹងប្រារព្ធឡើងនាថ្ងៃទី២០ ឧសភា ឆ្នាំ២០២០ ហើយអូសបន្លាយក្នុងរយៈពេល១៧ថ្ងៃកន្លះ។ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចមិនរៀបចំការសួរដេញដោលនៅសាលប្រជុំក្នុងសម័យប្រជុំលើកទី៩នេះឡើយ។         អគ្គលេខាធិការរដ្ឋសភាលោក Nguyen Hanh Phuc បានជម្រាបថាសម័យប្រជុំលើកទី៩នឹងត្រូវបានចែកជា២វគ្គ គឺកិច្ចប្រជុំតាមអនឡាញនិង កិច្ចប្រជុំប្រមូលផ្ដុំគ្នា។

ក្នុងន័យនេះ ក្នុងវគ្គទី១ កិច្ចប្រជុំតាមអនឡាញនឹងផ្ដោតទៅលើ ខ្លឹមសារនានាដូចជា៖ ពិធីបើកសម័យប្រជុំ តំណាងរដ្ឋាភិបាលអានរបាយ ការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម ផ្ទៀងស្ដាប់របាយការណ៍បូកសរុបការ ផ្ដល់មតិយោបល់របស់អ្នកបោះឆ្នោតនិងប្រជាជន របាយការណ៍ស្ដីពីការ ដោះស្រាយមតិយោបល់របស់ប្រជាជន ជាដើម។

ក្នុងវគ្គទី២ រដ្ឋសភានឹងរៀបចំកិច្ចប្រជុំប្រមូលផ្ដុំគ្នាដើម្បីពិចារណានិង សម្រេចចលើបញ្ហាមួយចំនួនស្ដីពីសេដ្ឋកិច្ចសង្គម ថវិការដ្ឋ និងកម្មវិធីគោល ដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិច។ ល៕

ប្រតិកម្មទៅវិញ