គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាផ្តល់មតិទៅលើការចូលរួមអនុសញ្ញាក្រុងឡាអេ

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី១៣តុលា  បន្តរបៀបវារៈ
នៃសម័យប្រជុំលើកទី៤២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVworld)-នារសៀលថ្ងៃទី១៣តុលា  បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សំដៅផ្តល់មតិទៅលើការចូលរួម អនុ
សញ្ញាក្រុងឡាអេ ស្តីពីការផ្ញើលិខិតស្នាមយុត្តិធម៌និងក្រៅយុត្តិធម៌លើ វិស័យ
បណ្តឹងរដ្ឋប្បវេណី ឬ ពាណិជ្ជកម្មទៅបរទេស។​តាមរយៈការពិភាគ្សា គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាន យល់ព្រមជាមួយនឹងរបាយការរបស់រដ្ឋាភិបាល ស្តីពីភាពចាំបាច់ក្នុងការចូលរួម អនុសញ្ញានេះ។ បណ្តាការកំណត់ របស់អនុ
សញ្ញាក្រុងឡាអេគឺសមស្របនឹង ការកំណត់នៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀត
ណាម ជាពិសេសលើបណ្តាបញ្ហាទាក់ទិនដល់កិច្ចការ ពារផលប្រយោជន៍
ស្របច្បាប់របស់ជនវៀតណាមនៅឯបរទេសនិងជនបរទេស នៅវៀតណាម។ មតិជាច្រើនក៏បានយល់ព្រមជាមួយសំណើររបស់រដ្ឋាភិបាល ស្តីពីភាពចាំបាច់
ក្នុងការកែប្រែឯកសារគតិយុត្តិមួយចំនួន ដែលបានរដ្ឋសភា ផ្សព្វផ្សាយ សំដៅ
បង្កលក្ខណៈងាយស្រួលសម្រាប់ការប្រតិបត្តិអនុ សញ្ញានេះនិងពង្រីក
សិទ្ធិរបស់ប្រទេសជាសមាជិកនៃអនុសញ្ញា៕

ប្រតិកម្មទៅវិញ