គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាវៀតណាមជួបប្រជុំវិសាមញ្ញដើម្បីពិភាក្សាអំពីដំណោះស្រាយក្នុងការទប់ស្កាត់ ជំងឺ Covid-19

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែមេសា នៅទីក្រុងហាណូយ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានជួបប្រជុំវិសាមញ្ញដើម្បីផ្តល់យោបល់លើវិធានការណ៍នានា ជួយឧបត្ថម្ភដល់ប្រជាជនដែលកំពុងជួបការលំបាកដោយជំងឺរាតត្បាត Covid-19 ដែលរដ្ឋាភិបាលបានលើកសំណើរផងដែរ។ 
គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាវៀតណាមជួបប្រជុំវិសាមញ្ញដើម្បីពិភាក្សាអំពីដំណោះស្រាយក្នុងការទប់ស្កាត់ ជំងឺ Covid-19 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថតៈquochoi.vn)

ទាំងនេះគឺជាខ្លឹមសារដ៏សំខាន់និងជាបន្ទាន់ ដែលចាំបាច់ត្រូវធ្វើការសំរេចចិត្តនិងអនុវត្តអោយបានទាន់ពេលវេលាក្នុងស្ថានភាពនាបច្ចុប្បន្ន។

អញ្ជើញថ្លែងមតិក្នុងពិធីបើកនេះ ប្រធានរដ្ឋសភា  វៀតណាមលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលដែលមានភាពម្ចាស់ការនិងអនុវត្តយ៉ាងប្តូរផ្តាច់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ក៏ដូចជាផ្តោតការយកចិត្តទុកដាក់លើបញ្ហាស្ថិរភាពផលិតកម្ម - អាជីវកម្ម សន្តិសុខសង្គម និងធានាជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺការដាក់ចេញនូវគោលនយោបាយនិងវិធានការណ៍ជួយឧបត្ថម្ភដល់ប្រជាជននិងសហគ្រាសនានាដើម្បីជំនះពុះពារលើរាល់ការលំបាកផងដែរ៕

ប្រតិកម្មទៅវិញ