|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់រដ្ឋប្បវេណី |
(VOV)_បន្តកម្មវិធី នៃសម័យប្រជុំលើកទី៤០នៃ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី១៨សីហាអង្គសន្និសីទបានពិភាក្សាអំពីបញ្ហាមួយចំ
នួននៅមានមតិខុសគ្នា នៃគំរោងច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)។ តាមនោះ
បណ្ដាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសុទ្ធតែឯកភាពចំពោះខ្លឹម
សារជាច្រើន ដែលបានទទួលកែសម្រួល ដូចជា៖ការទទួលខុសត្រូវរបស់ស្ថាប័ន
មានសមត្ថកិច្ចក្នុងកិច្ចការពារសិទ្ធិស៊ីវិល រយៈពេលបង្កើតកម្មសិទ្ធិ។
ស្ដីពីការបាននិងមិនបានអនុញ្ញត្តិអោយកែភេទ ក្នុងច្បាប់នេះ មតិភាគច្រើន
ចាត់ទុកថានេះគឺជាសិទ្ធិមួយរបស់មនុស្ស ដូច្នេះ ត្រូវកត់សម្គាល់ក្នុងច្បាប់នេះដែរ៕