គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម)

Chia sẻ

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ២៥ នាថ្ងៃទី ១៨ ខែសីហា គណៈកម្មាធិ ការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើការស្រាយបំភ្លឺ ការទទួល យក និងការកែសម្រួលច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម)។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម) - ảnh 1សម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនាព្រឹកថ្ងៃទី១៤ សីហា នៅវិមានរដ្ឋសភា។ (រូបថត៖ VGP)
សេចក្តីព្រាងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម) បំពេញបន្ថែម បទប្បញ្ញត្តិស្តីពីការរួមបញ្ចូលព័ត៌មានស្ថេរភាពមួយចំនួនដែលត្រូវបាន ប្រើប្រាស់ យ៉ាងញឹកញាប់របស់ប្រជាពលរដ្ឋ ក្រៅពីព័ត៌មាននៅក្នុងមូលដ្ឋានទិន្នន័យអត្ត សញ្ញាណ ទៅក្នុងអត្តសញ្ញាណប័ណ្ណ។ អត្តសញ្ញាណប័ណ្ណមានសុពលភាពប្រើប្រាស់ ដើម្បីផ្តល់ព័ត៌មានអំពីប្រជាពលរដ្ឋ ហើយស្មើនឹងការបង្ហាញឯកសារដែលផ្ដល់ដោយ អាជ្ញាធរមានសមត្ថកិច្ចជាមួយនឹងព័ត៌មានដែលបានបោះពុម្ព ឬរួមបញ្ចូលក្នុងអត្ត សញ្ញាណប័ណ្ណ។
មុននោះ ក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ កាលពីខែមិថុនាកន្លង ទៅ សមាជិករដ្ឋសភាបានបានចាត់ទុកថា ការផ្លាស់ប្ដូរថ្មីនៃអត្តសញ្ញាណពលរដ្ឋនឹង ជំរុញការផ្លាស់ប្តូរវិធីសាស្រ្តគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ ពីការគ្រប់គ្រងរដ្ឋបាលដោយ ក្រដាសទៅជាទម្រង់អេឡិចត្រូនិក ឆ្ពោះទៅការកសាង និងអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថល៕

ប្រតិកម្មទៅវិញ